ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី9 ខែកក្កដា ឆ្នាំ2018:
ក្មេងប្រុសវ័យ២៧ឆ្នាំរូបនេះ ត្រូវគេរកឃើញ មុនពេលម៉ោង ១១:៥០នាទី កាលពីថ្ងៃអាទិត្យ នៅលើផ្លូវ Austell Road ក្នុងតំបន់ Walsgrave ។ ហើយគាត់ស្លាប់ នៅមន្ទីរពេទ្យពីរបីម៉ោងក្រោយមក។
បុរសម្នាក់ទៀត វ័យ២៧ឆ្នាំ ត្រូវចាប់ខ្លួនពីបទសង្ស័យឃាតកម្មផងដែរ។ ស្រ្តីម្នាក់ វ័យ៥៣ឆ្នាំម្នាក់ក៏ត្រូវចាប់ខ្លួនផងដែរ ដោយសង្ស័យថាផ្សំគំនិតជាមួយជនល្មើសនេះ។
លោក Det Insp Jim Colclough និយាយថា “យើងយល់ថាមានការប្រកែកមួយដោយបានបញ្ចប់ជីវិតបុរសម្នាក់នេះ ដោយប្រើប្រាស់កាំបិតចាក់”។
ប៉ូលិសនៅតំបន់ Midlands ភាគខាងលិច និយាយថា មន្រ្តីប៉ូលិសចង់ស្តាប់ពីអ្នកដែលបានឃើញការវាយប្រហារនេះ ដោយផ្ទាល់ឃើញផងដែរ៕
