អ៊ីស្រាអែលប្រកាសដាក់ទណ្ឌកម្មនៅតំបន់កាហ្សាឆ្លើយតបទៅនឹងអំពើហិង្សាតាមព្រំដែន

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨

ប្រទេសអ៊ីស្រាអែលដាក់ទណ្ឌកម្មលើតំបន់កាហ្សាស្ទ្រីប និងពួកហាម៉ាស់ នៅថ្ងៃចន្ទដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់ពួកប៉ាឡេស្ទីនដោយប្រើខ្លែងដុតភ្លើង និងប៉េងប៉ោងផ្ទុកជាតិឆាបឆេះ។

មនុស្សដែលចូលរួមក្នុង​បាតុកម្ម​រយៈពេលជាង៣ខែនៅព្រំដែនកាហ្សាចាប់ផ្ដើមបញ្ឆេះភ្លើងដោយបញ្ជូនប៉េងប៉ោង និងខ្លែងទៅក្នុងប្រទេសអ៊ីស្រាអ៊ែល។ ចំហេះនេះធ្វើឱ្យមានការរំជើបរំជួលខ្លាំង ហើយគេប្រើប្រាស់​វាជាអាវុធដែលមានប្រសិទ្ធភាព។អ្នករស់នៅភាគខាងត្បូងនិងកម្លាំងចម្រុះអំពាវនាវឱ្យបញ្ចប់ការធ្វើបែបនេះ បើទោះបីជាវាគ្រាន់តែជាខ្លែងសិប្បនិមិត្ តនិងប៉េងប៉ោងក៏ដោយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសបិទស្ថានីយពាណិជ្ជកម្មសំខាន់នៅតំបន់កាហ្សា។ ប្រទេសអ៊ីស្រាអែលកាត់បន្ថយទូកនេសាទ​ ដែលធ្លាប់ទទួលការអនុញ្ញាតិឲ្យចូលតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់តំបន់កាហ្សា  និងដាក់ប៉ុស្តិ៍ទូរទស្សន៍គាំទ្រហាម៉ាស​ក្នុងបញ្ជីខ្មៅ។ ប្រទេសអ៊ីស្រាអែលនឹងបង្ក្រាប ភ្លាមៗលើក្រុមហាម៉ាស់នៅតំបន់កាហ្សាស្ទ្រីប លោកណេតាន់យ៉ាហ៊ូប្រាប់ក្រុមសមាជិកសភា។

ខ្លែងនិងប៉េងប៉ោងគឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការតវ៉ា “Great March of Return” ដែលចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមីនា​ ហើយការតវ៉ានោះទទួលការឆ្លើយតប ជាញឹកញាប់ពីកងទ័ពអ៊ីស្រាអែល។ ក្រុមវេជ្ជសាស្ត្រប៉ាឡេស្ទីននិយាយថាប្រជាជនប៉ាឡេស្ទីន១៣៦នាក់ ត្រូវគេបាញ់ស្លាប់។ អ្នករៀបចំកម្មវិធីនិយាយថា​ បាតុកម្មនៅតំបន់កាហ្សា​មាន​គោលបំណងទាមទារសិទ្ធិកាន់កាប់ដីដែលបាត់បង់ទៅឲ្យប្រទេសអ៊ីស្រាអែលក្នុងសង្គ្រាមឆ្នាំ១៩៤៨ និងសម្រាប់ការបិទផ្លូវជាតិអ៊ីស្រាអែល និងអេហ្សីប។

LEAVE A REPLY

Please enter your comment!
Please enter your name here