ក្មេងជំទង់ម្នាក់ជាប់ទោសពីបទប៉ុនប៉ងធ្វើដំណើរចូលរួមជាមួយក្រុមភេរវកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី10 ខែកក្កដា ឆ្នាំ2018

ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ព្យាយាមធ្វើដំណើរ ដើម្បីចូលរួមក្រុមភេរវកម្មមួយ ដែលត្រូវគេបញ្ជាឱ្យបម្រើការរយៈពេល៦ឆ្នាំ។ក្មេងប្រុសនេះត្រូវចាប់ខ្លួន នៅអាកាសយានដ្ឋាន Birmingham កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំមុនបន្ទាប់ពីបានកក់សំបុត្រយន្តហោះទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ដោយប្រើប័ណ្ណឥណទានឪពុកម្តាយគាត់ ដើម្បីចូលរួមជាមួយក្រុមជ្រុលនិយម Nusra Front នៅក្នុងប្រទេសស៊ីរី។

ក្មេងប្រុសម្នាក់ដែលមកពីតំបន់ Sutton Coldfield ដែលមិនបញ្ចេញឈ្មោះ បានសារភាពពីបទចោទប្រកាន់ពីបទភេរវកម្ម៥ករណី។ គាត់ត្រូវកាត់ទោសឱ្យជាប់គុក នៅឯតុលាការ Birmingham កាលពីថ្ងៃសុក្រ។គាត់ត្រូវក្រុមគ្រួសាររាយការណ៍ថាបានបាត់ខ្លួន ហើយត្រូវចាប់ខ្លួនដោយមន្រ្តីពីអង្គភាព West Midlands ប្រឆាំងភេវរកម្ម ខណៈដែលគាត់ព្យាយាមពិនិត្យមើលជើងហោះហើរមួយទៅប្រទេសទួរគី។

ប៉ូលិសនិយាយថា ក្មេងប្រុសនេះបានប្រើពត៌មានលំអិតពីឪពុកម្តាយរបស់គាត់ ដើម្បីកក់ជើងហោះហើរ២ផ្សេងទៀត ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល និងកក់សណ្ឋាគារមួយ នៅក្នុងទីក្រុងបាសេលូណា ក្នុងការប៉ុនប៉ងកិច្ចការសម្ងាត់របស់គាត់។

មន្រ្តីប៉ូលិសរកឃើញឯកសណ្ឋានសាលារៀននៅក្នុងកាបូប និងលុយទួរគីដាក់ចូលទៅក្នុងស្រោមជើងរបស់គាត់ហើយមានកំណត់ត្រានៅលើទូរស័ព្ទដែលគោលបំណងចង់ធ្វើដំណើរ និងការចូលរួមក្រុមភេរវកម្ម។

LEAVE A REPLY

Please enter your comment!
Please enter your name here