ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨
កងនាវាចររុស្ស៊ីនឹងដឹកជញ្ជូននាវាចម្បាំងថ្មីចំនួន១៩គ្រឿងនៅដំណាច់ឆ្នាំនេះ ឧត្តមសេនីយ៍ ទទួលបន្ទុករងនៃកងនាវាចរលោក Alexander Fedotenkov មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយនៅមជ្ឈមណ្ឌលព័ត៌មាន TASS នៅទីក្រុង St. Petersburg នៅថ្ងៃអង្គារ។
នាវាចម្បាំងច្រើនជាង៤០គ្រឿងនឹងចូលរួមក្នុងក្បួនដង្ហែកងទ័ពជើងទឹករុស៊្សីក្នុងឆ្នាំ២០១៨ ។ អនុរដ្ឋមន្ត្រីធ្វើការកត់សម្គាល់ថា កងនាវាចររុស្ស៊ីទទួលនាវាចម្បាំង និងទូកប្រយុទ្ធចំនួន១២គ្រឿងរួចទៅហើយចាប់តាំងពីដើមឆ្នាំនេះមក។
ក្បួនដង្ហែនាវាចរនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា នៅឯកងទ័ពជើងទឹកទីក្រុង St. Petersburg។ ក្បួនដង្ហែរនឹងធ្វើឡើងទាំងនាវាចម្បាំងនិងនាវារបស់កងទ័ពជើងទឹករុស្ស៊ីទាំងអស់ក្នុងនោះមាននាវាចរសមុទ្របាល់ទិក ប៉ាស៊ីភិច កងកម្លាំងសមុទ្រខាងជើង និងសមុទ្រខ្មៅ។
