
ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨
ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនជជែកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលក្នុងជំនួបនៅវិមានក្រឹមឡាំងក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលណេតាំនយ៉ាហ៊ូ ប្រាប់ប្រធានាធិបតីប្រទេសរុស្ស៊ីនៅថ្ងៃពុធថា ប្រទេសអ៊ីស្រាអែលនឹងមិនគំរាមកំហែងដល់ការគ្រប់គ្រងប្រធានាធិបតីលោកបាអាសាដ នោះទេហើយទីក្រុងម៉ូស្គូគួរតែដកកងកម្លាំងអ៊ីរ៉ង់ចេញពីប្រទេសស៊ីរី។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះដកស្រង់សម្ដីលោកណេតាំនយ៉ាហ៊ូ ប្រាប់លោកពូទីនក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងម៉ូស្គូថានឹងមិនចាត់វិធានការ ប្រឆាំងនឹងរបបដឹកនាំលោកអាសាដឡើយ ហើយក្រុងម៉ូស្កូនឹងនាំកម្លាំងអ៊ីរ៉ង់ចេញពីប្រទេសស៊ីរ៉ី។
ប្រភពព័ត៌មានពីមន្ត្រីនិយាយថា ប្រទេសរុស្ស៊ីកំពុងធ្វើការដើម្បីរំដោះកងកម្លាំងអ៊ីរ៉ង់ ពីតំបន់មួយចំនួនក្នុងប្រទេសស៊ីរីនៅក្បែរតំបន់ Golan Heights ដែលកាន់កាប់ដោយកម្លាំងអ៊ីស្រាអែល ហើយរុស្ស៊ីស្នើឲ្យកម្លាំងអ៊ីរ៉ង់ស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រ ប៉ុន្តែរយៈចម្ងាយនេះវាខ្លីមិនសមស្របតាមការទាមទាររបស់កម្លាំងអ៊ីស្រាងអែលដែលចង់ឲ្យកម្លាំងអ៊ីរ៉ង់ចាកចេញតែម្តង ។
