ពួកតាលីបង់វាយប្រហារលើមូលដ្ឋានទ័ពអាហ្វហ្គានីស្ថានសម្លាប់ទាហាន៣០នាក់

0

ប្រភព័ត៌មានពី Voanews ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨

ពួកឧទ្ទាមតាលីបង់វាយបំបែកមូលដ្ឋានយោធាសំខាន់មួយនៅភាគឦសានប្រទេសអាហ្វហ្គានីស្ថាន។ ហេតុការណ៍នោះសម្លាប់ទាហានយ៉ាងហោចណាស់ចំនួន ៣០ នាក់ និងបណ្តាលឲ្យមនុស្សចំនួន ១៧ នាក់រងរបួស។

ក្រុមមន្ត្រីបញ្ជាក់ពីការស្លាប់នៅថ្ងៃព្រហស្បតិ៍ដោយប្រាប់ភ្នាក់ងារវីអូអេថាការវាយប្រហារគួរឱ្យភ្ញាក់ផ្អើលនេះកើតឡើងនៅស្រុក Khwaja Ghar ខេត្ត Takhar។ ការវាយប្រហារនេះធ្វើឱ្យក្រុមឧទ្ទាមរឹបអូសឧបករណ៍យោធាទាំងអស់នៅមូលដ្ឋានកងទ័ពជាតិអាហ្វហ្គានីស្ថាន (ANA) ។

អ្នកនាំពាក្យរដ្ឋាភិបាលខេត្តលោក Sunatullah Timoori និយាយថា​ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ​ផ្ទុះឡើងក្នុងតំបន់នោះ ក្រោយពីមានការវាយប្រហារនេះកើតឡើង ហើយកងកម្លាំងទ័ពអាកាសអាហ្វហ្គានីស្ថានកំពុងគាំទ្រកងកម្លាំងនៅលើទឹកដីដែលព្យាយាមវាយប្រហារក្រុមអ្នកបះបោរ។ របាយការណ៍មួយចំនួននិយាយថា ការវាយប្រហាររបស់កម្លាំងរដ្ឋាភិបាលធ្វើឱ្យមនុស្សរងគ្រោះជិត៤០នាក់។

គេចាត់ទុកមូលដ្ឋានរបស់ ANA ឬ “Pul-e-Momin ជាច្រកឆ្លងកាត់ទៅកាន់សង្កាត់ Dasht-e-Archi ដែលជាតំបន់ពួកតាលីបង់កាន់កាប់ស្ថិតក្នុងខេត្ត Kunduz ។ អ្នកនាំពាក្យរបស់​​​ក្រុមតាលីបង់​លោក Zabihullah Mujahid និយាយថា ក្រុមប្រយុទ្ធកាន់កាប់ ទីតាំងសន្តិសុខចំនួន១១កន្លែង មុនពេលវាយលុកមូលដ្ឋាន ANA ។

LEAVE A REPLY

Please enter your comment!
Please enter your name here