ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨
ក្រុមមន្រ្តីសន្តិសុខនិយាយនៅថ្ងៃអាទិត្យថា មេដឹកនាំអ៊ីស្លាមមួយរូបប្រចាំតំបន់ឧបទ្វីប Sinai ក្នុងប្រទេសអេហ្ស៊ីបត្រូវសម្លាប់។ មេដឹកនាំម្នាក់នោះឈ្មោះ Abu Jaafar al-Maqdesi ដែលចេញផ្សាយសេចក្តីជូនដំណឹងទុក្ខក្រៀមក្រំមួយដែលមានចំណងជើងថា “Caravans of shuhada (martyrs)” ជាមួយនឹងរូបថតបុរសម្នាក់ដែលមានស្នាមញញឹម មានពុកមាត់ ស្លៀកពាក់ខ អាវរងា និងមួកមួយ។
សារសង្ខេបមួយបង្ហោះលើបណ្តាញទូរទស្សន៍រដ្ឋអ៊ីស្លាមពុំបានផ្តល់ព័ត៌មានលំអិតពីពេលវេលាដែលមេដឹកនាំត្រូវសម្លាប់។ ប្រភពសន្តិសុខអេហ្ស៊ីប កំណត់អត្តសញ្ញាណបុរសម្នាក់នេះថាជាប្រមុខនៃរដ្ឋអ៊ីស្លាមនៅទីប្រជុំជន Sheikh Zuweid នៅតំបន់មេឌីទែរ៉ាណេស្ថិតនៅជិតព្រំដែនជាមួយតំបន់កាហ្សាស្ទ្រីប។
កងទ័ពអេហ្ស៊ីបគាំទ្រដោយកងកម្លាំងសន្តិសុខសម្លាប់ជនសង្ស័យជាពួកសកម្មប្រយុទ្ធអ៊ីស្លាមចំនួនរាប់រយនាក់ក្នុងប្រតិបត្តិការសំខាន់ផ្តើមពីខែកុម្ភៈ។ ការសម្លាប់នេះផ្ដោតសំខាន់លើក្រុមបះបោរដែលធ្វើការវាយប្រហារជាបន្តបន្ទាប់កំណត់គោលដៅយោធា និងជនស៊ីវិលក្នុងតំបន់ឧបទ្វីប Sinai។
