ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨
អ្នកនាំពាក្យប្រចាំមូលដ្ឋាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រព័ន្ធការពារអាកាសរុស្ស៊ីនៅមូលដ្ឋានទ័ពអាកាស Hmeimim ក្នុងប្រទេសស៊ីរី បាញ់បំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន២គ្រឿង (UAV) ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។
នៅថ្ងៃសៅរ៍ទី២១ ខែកក្កដា លើផ្ទៃអាកាសប្រែជាខ្មៅងងឹត ដោយប្រព័ន្ធការពារអាកាសរុស្ស៊ីនៅឯមូលដ្ឋានទ័ពអាកាស Hmeimim។ យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យបញ្ជាក់ឲ្យដឹងថា គោលដៅនោះជាយន្តហោះមិនស្គាល់អត្តសញ្ញាណស្ថិតនៅចម្ងាយឆ្ងាយពីមូលដ្ឋាន ហើយវាកំពុងហោះហើរចុះមកកាន់មូលដ្ឋាន។ ក្រោយមកប្រព័ន្ធការពារដែនអាកាស Hmeimim បំផ្លាញគោលដៅនោះចោល។
ក្រោយមកនៅព្រឹកថ្ងៃអាទិត្យ យន្តហោះមិនស្គាល់អត្តសញ្ញាណមួយទៀតមកពីភាគនិរតីក៏ត្រូវប្រព័ន្ធការពារអាកាសរុស្ស៊ីបាញ់បំផ្លាញពេលវាស្ថិតនៅចម្ងាយឆ្ងាយពីមូលដ្ឋាន។ អ្នកនាំពាក្យរូបនេះចង្អុលបង្ហាញថាមូលដ្ឋានទ័ពអាកាស Hmeimim នៅតែបន្តដំណើរការជាធម្មតា។ លោកបន្តថាឧបទ្ទវហេតុទាំងពីរ នេះមិនបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសទេ ។
