ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងទៅរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងមេបញ្ជាការកងទ័ពលោក Valery Gerasimov ដើម្បីពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងជម្លោះក្នុងប្រទេសស៊ីរី។
ថ្ងៃនេះខ្ញុំនឹងជួបជាមួយគណៈប្រតិភូរុស្ស៊ីដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov និងមេបញ្ជាការកងទ័ពលោក Valery Gerasimov ស្របតាមកិច្ចព្រមព្រៀងមួយដែលសម្រេចជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានធ្វើការសន្ទនាតាមទូរស័ព្ទប៉ុន្មានថ្ងៃមុននៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។ ភាគីទាំងពីរនឹងពិភាក្សាពីបញ្ហាក្នុងតំបន់ជាលើកដំបូង និងសំខាន់បំផុតស្ថានភាពនៅស៊ីរី។
លោក Netanyahu អះអាងថាកិច្ចព្រមព្រៀងឆ្នាំ១៩៧៤ ស្តីពីការដកទ័ពចេញពីប្រទេសស៊ីរីទទួលបានការគោរពតាមវិធីដែលកិច្ចព្រមព្រៀងនេះមានមុនពេលសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីផ្ទុះឡើង។ លោក Netanyahu សង្កត់ ធ្ងន់ថាប្រទេសអ៊ីស្រាអែលនឹងបន្តធ្វើសកម្មភាពប្រឆាំងនឹងការប៉ុនប៉ងណាមួយដោយ ប្រទេសអ៊ីរ៉ង់និងផ្កាយរណបរបស់ប្រទេសនោះដែលធ្លាប់មានបំណងបង្កើតវត្តមានយោធាក្នុងប្រទេសស៊ីរី។
ប្រធានាធិបតីរុស្ស៊ីនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលធ្លាប់រៀបចំកិច្ចប្រជុំមួយនៅទីក្រុងម៉ូស្គូនៅថ្ងៃទី១១ ខែកក្កដាដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលពណ៌នាថា កិច្ចប្រជុំនោះមានសារៈសំខាន់ខ្លាំងណាស់។ លោក Netanyahu ប្រាប់លោក Putin ថាប្រទេសអ៊ីស្រាអែលជំទាស់យ៉ាងខ្លាំងចំពោះវត្តមានកងកម្លាំងអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី។ ទន្ទឹមនឹងនេះដែរលោកមានប្រសាសន៍ថា កិច្ចចរចារវាងប្រទេសអ៊ីស្រាអែល និងប្រទេសរុស្ស៊ីផ្តល់ឱកាសដើម្បី លើកកម្ពស់សន្តិសុខ និងកម្រិតនៃការទុកចិត្តនៅមជ្ឈឹមបូព៌ា។