សារធាតុផ្ទុះចំនួនច្រើនជាង៤០ គ្រាប់ត្រូវកំទេចអំឡុងពេលដោះមីនក្នុងខេត្ត Homs

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨

ភ្នាក់ងារសម្របសម្រួលអន្តរក្រសួងលោក Igor Sergeyev និយាយនៅថ្ងៃចន្ទថា ​សារធាតុផ្ទុះចំនួនច្រើនជាង ៤០គ្រាប់ ត្រូវរកឃើញ​ហើយកំទេចចោលអំឡុងពេលប្រតិបត្តិការដោះមីននៅតំបន់ Al-Rastan, Al-Gasbiyah និង Kfar Lakh ក្នុងខេត្ត Homs ប្រទេសស៊ីរី។

ទ័ពវិស្វកម្មប្រទេសស៊ីរីបន្តធ្វើការបោសសម្អាតមីនក្នុងតំបន់ in al-Rastan, al-Gasbiyah, និង Kfar Lakh។ ផ្ទៃដីមានទំហំច្រើនជាង ២,២ហិកតា ១៥អគារ និងផ្លូវហាយវេ១.៧គីឡូម៉ែត្រត្រូវគេកាប់គាស់រកគ្រាប់មីន។ គ្សារធាតុផ្ទុះចំនួន៤៤គ្រាប់រួមទាំងឧបករណ៍ បំផ្ទុះគ្រាប់បែកចំនួន១២គ្រឿងត្រូវកឃើញ និងបំផ្លាញចោល។

យោងតាមប្រភពព័ត៌មានពីលោក Sergeyev បញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងគ្រប់គ្រង និងអេកូឡូស៊ីរបស់រដ្ឋាភិបាលស៊ីរីរួមជាមួយភ្នាក់ងាររដ្ឋាភិបាលដទៃទៀតបន្តកិច្ចប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញ។ គណៈកម្មាធិការកំពូលប្រទេសស៊ីរីសម្រាប់កិច្ចការជនភៀសខ្លួនកំពុងចាត់វិធានការដើម្បីធានាការគាំទ្រផ្នែកសង្គមដល់ជនភៀសខ្លួនទាំងអស់។

ប៉ូលិសកំពុងរៀបចំរថយន្ដដឹកជនភៀសខ្លួន។ មន្រ្តីនៃមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ចាត់ចែងការស្នាក់នៅរបស់ជនភៀសខ្លួននៅប្រទេសស៊ីរី និងគ្រោងរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្ត Homs ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការវិលត្រឡប់របស់ជនភៀសខ្លួន និងបង្កើតលក្ខខណ្ឌចាំបាច់ព្រមទាំងផ្តល់ការសម្របសម្រួលដល់ពួកគេ។

LEAVE A REPLY

Please enter your comment!
Please enter your name here