កម្លាំងចម្រុះសម្លាប់សមាជិករដ្ឋអ៊ីស្លាមដែលវាយប្រហារគោលដៅលើប្រទេសអារ៉ាប៊ីសាអូឌីត

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨

កម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រយុទ្ធជាមួយរដ្ឋអ៊ីស្លាមនៅថ្ងៃអង្គារសម្លាប់​មេដឹកនាំដែលកំពុងរៀបចំផែនការវាយប្រហារផ្ដោតសំខាន់លើប្រទេសអារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក និងប្រទេសស៊ុយអែត។

នៅថ្ងៃទី២៤ ខែមេសា កម្លាំងចម្រុះនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសសម្លាប់សមាជិករដ្ឋអ៊ីស្លាមលោក Munawwar al-Mutayari ដែលមានមូលដ្ឋានក្នុងប្រទេសស៊ីរីក្នុងប្រតិបត្តិការ Inherent Resolve។ លោក Mutayari  គ្រោងធ្វើ​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត។

Soufiane Makouh​​ ជាអ្នកប្រយុទ្ធបរទេសបែលហ្ស៊ិក​ដែលធ្វើដំណើរទៅកាន់ប្រទេសស៊ីរី​ដើម្បីរៀបចំផែនការ​វាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិកត្រូវសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃទី០២ ខែមិថុនា។ កម្លាំងចម្រុះនិយាយថា​ នៅថ្ងៃទី១២ ខែមិថុនា ការវាយប្រហារតាមអាកាសសម្លាប់​លោក  Simak ដែល​គេស្គាល់ថា ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្លាមមានទំនាក់ទំនងទៅនឹងការគម្រោងការវាយប្រហារក្នុងប្រទេសស៊ុយអែត។

ភ្នាក់ងារព័ត៌មាន Reuters មិនអាចលំអិតព័ត៌មានដោយឯករាជ្យទាក់​ទងទៅនឹង​គម្រោងការនោះទេ។ ​អគ្គមេបញ្ជាការកងទ័ពលោក Brian Eifler នាយកប្រតិបត្ដិ Inherent Resolve និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈដែលកងកម្លាំងឧទ្ទាមស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងប្រទេសស៊ីរីនោះ​ក្រុម Daesh កំពុងព្យាយាមធ្វើប្រតិបត្តិការ​ជាច្រើនដែលគំរាមកំហែងដល់គ្រប់​ប្រទេសទាំងអស់លើពិភពលោក។ ក្រុមDaesh ជាអក្សរកាត់អារ៉ាប់សម្រាប់រដ្ឋអ៊ីស្លាម។

រដ្ឋអ៊ីស្លាម(ដែលធ្លាប់ប្រកាសថានឹងបង្កើតក្រុមកាលីហ្វាតមួយ)ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅមជ្ឈឹមបូព៌ា ប៉ុន្តែគេនៅតែចាត់ទុកថា រដ្ឋអ៊ីស្លាមជាកត្តាគំរាមកំហែងផ្នែកសន្តិសុខ។ ​ក្រោយពីប្រទេសអ៊ីរ៉ាក់​ប្រកាស ជ័យ​ជម្នះលើរដ្ឋអ៊ីស្លាមបានមួយខែ ចលនាឧទ្ទាមវិលត្រលប់មកវិញជាមួយយុទ្ធនាការកំញើញ ដោយការចាប់ពង្រត់ និងសម្លាប់មនុស្ស។

LEAVE A REPLY

Please enter your comment!
Please enter your name here