ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបញ្ឈប់ការដឹកជញ្ជូនប្រេងតាមផ្លូវទឹកសំខាន់បន្ទាប់ពីការវាយប្រហារលើនាវាដឹកប្រេង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨

រដ្ឋមន្រ្តីខាងក្រសួងថាមពលប្រទេសអារ៉ាប៊ីសាអូឌីតនិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីតបញ្ឈប់បណ្តោះអាសន្នការដឹកជញ្ជូនប្រេងនៅតាមច្រក Bab-el-Mandeb ដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុម Houthi លើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតមួ​យនៅឆ្នេរភាគខាងលិចប្រទេសយេម៉ែន។

លោក Khalid Al-Falih និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកការដឹកជញ្ជូនប្រេងរហូតដល់មានសុវត្ថិភាពការឆ្លងកាត់តាមច្រកសមុទ្រដែលតភ្ជាប់ពីសមុទ្រក្រហម និងឈូងសមុទ្រ Aden ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយកងជីវពលយេម៉ែនក្រុម Houthi នៅលើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហមនៅភាគខាងលិចនៃឆ្នេរសមុទ្រយេម៉ែន។ យោងតាមក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតធ្វើអន្តរាគមន៍នៅយេម៉ែនការវាយប្រហារនេះបង្កឱ្យមាន “ការខូចខាតតិចតួច” ។

នាវានេះកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកដឹកជញ្ជូនអារ៉ាប់ Bahri ដែលរាយការណ៍កាលពីថ្ងៃពុធ ត្រូវខូចខាតនៅសមុទ្រក្រហម។ ក្នុងសេចក្ដីថ្លែងការណ៍បញ្ជាក់គ្មាននរណាម្នាក់រងរបួស ហើយការខូចខាតមិនបង្កគ្រោះថ្នាក់ដល់បរិស្ថានទេ។ គួររំលឹកផងដែរថា មានការវាយប្រហារស្រដៀងគ្នាមួយកើតឡើងនៅក្នុងខែមេសា ចេញពីកំពង់ផែ Hodeidah ប្រទេសយេម៉ែន។

LEAVE A REPLY

Please enter your comment!
Please enter your name here