រដ្ឋអ៊ីស្លាមសម្លាប់មនុស្សចំនួន២១៥នាក់ ក្នុងការវាយប្រហារនៅភាគនិរតីប្រទេសស៊ីរី

0

ប្រភពព័ត៌មាន​ពី Reuters ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០១៨

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមធ្វើការវាយប្រហារលើតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលនៅភាគនិរតីនៃប្រទេសស៊ីរីនៅថ្ងៃពុធ សម្លាប់មនុស្សច្រើនជាងចំនួន២០០នាក់​។ ​ក្រុមមន្រ្តីមូលដ្ឋាន និងអ្នកឃ្លាំមើលសង្គ្រាមនិយាយថា​ ការវាយប្រហារនេះសម្លាប់មនុស្ស ច្រើនបំផុត​ក្នុងឆ្នាំនេះ។​

ក្រុមប្រយុទ្ធជីហាដវាយប្រហារភូមិមួយចំនួន​ និងបំផ្ទុះ​គ្រាប់​បែក​អត្តឃាតក្នុងរដ្ឋធានីខេត្ត Sweida​ ក្បែរតំបន់ដាច់ស្រយាលមួយចំនួន​ដែលរដ្ឋអ៊ីស្លាម​នៅតែកាន់កាប់។ អភិបាលខេត្ដ Sweida ប្រាប់សារវិទ្យុ FM Sham ថាចំនួនមនុស្សស្លាប់២១៥នាក់ និងរងរបួស១៨០នាក់រងរួមទាំងក្រុមយុទ្ធជនរដ្ឋអ៊ីស្លាមចំនួន​៧៥​ក៏រងរបួស។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្រ្គាមស៊ីរីនិយាយថា ​ក្រុមវាយប្រហារសម្លាប់មនុស្ស​ច្រើនជាង ២០០នាក់ក្នុងនោះមានទាំងជនស៊ីវិលជាច្រើននាក់។ រដ្ឋអ៊ីស្លាមនិយាយក្នុង​សេចក្តីថ្លែងការណ៍មួយថា សមាជិកខ្លួនសម្លាប់មនុស្សច្រើនជាង១០០នាក់។ ពួកជ្រុលនិយមជីហាដធ្វើការវាយប្រហារជាបន្តបន្ទាប់តាមភូមិជាច្រើននៅខេត្ត Sweida ជាកន្លែងប៉ះទង្គិចជាមួយកងកម្លាំងរដ្ឋាភិបាល នេះបើយោងតាមប្រភពព័ត៌មានរបស់រដ្ឋ និងអង្គការឃ្លាំមើល។

ទូរទស្សន៍រដ្ឋ SANA និយាយថា ក្នុងទីក្រុងយ៉ាងហោចណាស់មានអ្នកវាយប្រហារ២នាក់បំផ្ទុះខ្លួនឯង ដោយអ្នកម្នាក់បំផ្ទុះនៅជិតផ្សារមួយ និងអ្នកទៀតបំផ្ទុះក្នុងសង្កាត់មួយ​ផ្សេងទៀត។ ពួកសកម្មប្រយុទ្ធចំនួនពីរនាក់ផ្សេងទៀតត្រូវគេសម្លាប់មុនពេលបម្រុងបំផ្ទុះគ្រាប់បែកខ្លួនឯង។ ​ក្រុមអ្នកសង្កេត​ការណ៍និយាយថា ពួកជីហាដចាប់ចំណាប់ខ្មាំងពីភូមិដែលពួកគេវាយប្រហារ។

LEAVE A REPLY

Please enter your comment!
Please enter your name here