ប៉ូលិសចំនួន៦នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារអត្តឃាតក្រៅស្ថានីយបោះឆ្នោត Quetta

0

ប្រភពព័ត៌មានពី Geo.tv  ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨

អ្នកនាំពាក្យមន្ទីរពេទ្យស៊ីវិលនិយាយថា យ៉ាងហោចណាស់មានមនុស្ស២៩នាក់ រួមទាំងប៉ូលិស០៦នាក់ និងកូនក្មេង០២នាក់ត្រូវសម្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្រៅស្ថានីយ៍បោះឆ្នោត​ជិតច្រកខាងកើតតំបន់ Quetta។ មនុស្សចំនួន៣៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍​វាយប្រហារ​នៅស្ថានីយបោះឆ្នោត Tameer-e-Nau។

ការវាយប្រហារកើតឡើង ខណៈដែលប្រជាជន​ប៉ាគី​ស្ថានរាប់លាន​នាក់បោះឆ្នោតទូទាំងប្រទេស។ ប្រភពសង្គ្រោះនិយាយថា ការផ្ទុះនេះកើតឡើងក្បែរទីតាំងប៉ូលិសយាមល្បាត។ មន្រ្តីប៉ូលិសម្នាក់និយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត​ចង់ចូលក្នុងការិយាល័យបោះឆ្នោត តែបានបំផ្ទុះខ្លួនឯងពេល​ដែល​ប៉ូលិស និងបុគ្គលិក FC រារាំងមិនឱ្យចូល។

ប្រធានការិយាល័យបោះឆ្នោតនិយាយថា ការស្ទាបស្ទង់មតិនៅតែមានសកម្មភាពបន្តក្នុងការិយាល័យ បោះឆ្នោត ក្រោយពីត្រូវផ្អាកយ៉ាងខ្លី ប៉ុន្តែចំនួនអ្នកបោះឆ្នោតនៅតែមានកម្រិតទាបនៅឡើយ។

នាយក​រដ្ឋមន្រ្តី Balochistan កោះហៅឲ្យមានរបាយការណ៍ស្តីពីបញ្ហានេះ និងណែនាំដល់អាជ្ញាធរឱ្យផ្តល់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រដែលមានគុណភាពដល់អ្នករងរបួស។ លោកថែមទាំងដឹកនាំភ្នាក់ងារសន្តិសុខដើម្បីបង្កើនកិច្ចការពារសន្តិសុខក្នុងខេត្តផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here