ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨
គ្រាប់កាំភ្លើងសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនចំនួន៣នាក់ ខណៈដែលមានអំពើហិង្សាផ្ទុះឡើងនៅព្រំដែនអ៊ីស្រាអែល កាហ្សានៅថ្ងៃពុធ។ ហេតុការណ៍នេះកើតឡើង០៤ថ្ ងៃក្រោយពីមានបទឈប់បាញ់មួយ។ យោធាអ៊ីស្រាអែលនិយាយថា មន្រ្តីអ៊ីស្រាអែលម្នាក់រងរបួសដោយសារការលួចបាញ់នៅតំបន់កាហ្សាផងដែរ។
ក្រុមហាម៉ាស់ជាក្រុមអ៊ីស្លាមប្រដាប់អាវុធគ្រប់គ្រងតំបន់កាហ្សាស្ទ្រីបបញ្ជាក់ថា ពួកប៉ាឡេស្ទីនទាំងបីនាក់ដែលស្លាប់ជាសមាជិករបស់ខ្លួន ប៉ុន្តែពុំមានក្រុមសកម្មប្រយុទ្ធណាអះអាងទទួលខុសត្រូវចំពោះការបាញ់សំដៅលើកងទ័ពអ៊ីស្រាអែលទេ។ យោធាអ៊ីស្រាអែលនិយាយថា ពួកសកម្មប្រយុទ្ធបាញ់លើទាហានរបស់ខ្លួនក្នុងតំបន់ភាគខាងត្បូងតំបន់កាហ្សាស្ទ្រីបនៅយប់ថ្ងៃពុធ។
ការបាញ់ប្រហារនោះជាការឆ្លើយតបមកវិញចំពោះកងកម្លាំងអ៊ីស្រាអែលវាយប្រហារគោលដៅលើទីតាំងយោធាក្រុមហាម៉ាស់។ បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ធ្វើឡើងក្រោយពីមានអំពើហិង្សា បណ្តាលឲ្យទាហានអ៊ីស្រាអែលម្នាក់ និងយុទ្ធជនហាម៉ាស់ចំនួន៤នាក់ស្លាប់នៅថ្ងៃសុក្រ។
អ្នកនាំពាក្យក្រុមហាម៉ាស់លោក Fawzi Barhoum និយាយថា “ពុំមានការបោះបង់ភាពតស៊ូចំពោះការបំពេញតួនាទីរបស់ខ្លួនក្នុងកិច្ចការពារប្រជាជន និងឆ្លើយតបចំពោះការឈ្លានពានរបស់អ៊ីស្រាអែល”។ ការព្រមានរបស់សម្លេងស៊ីរ៉ែន គ្រាប់រ៉ុក្កែត សកម្មប្រយុទ្ធបំផ្ទុះឡើងក្នុងទីក្រុងប្រទេសអ៊ីស្រាអែល និងភូមិនានានៅជុំវិញតំបន់កាហ្សា ប៉ុន្ដែមិនមានរបាយការណ៍បង្ហាញពីចំនួនអ្នកស្លាប់ ឬរបួសទេ។
