ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨
ប៉ូលិសនិយាយថា ការស្លាប់ក្រុមអ្នកជិះកង់បរទេសក្នុងប្រទេស Tajikistan អាចជាការវាយប្រហារភេវរកម្ម។ វីដេអូដ៏គួរឱ្យរន្ធត់មួយនៃឧបទ្ទវហេតុនៅថ្ងៃអាទិត្យបញ្ជាក់បង្ហាញពីគ្រោះថ្នាក់ធ្វើឡើងដោយចេតនា។
លោក Ramazon Rakhimzoda រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានប្រសាសន៍ក្នុងអំឡុងពេលសន្និសីទស្តីពីការស៊ើបអង្កេតឧបទ្ទវហេតុដែលមានជនជាតិអាមេរិក២នាក់ ហូឡង់ម្នាក់ និងស្វីសម្នាក់ស្លាប់ដោយការវាយប្រហារ និងការប្លន់ជាដើម។
មន្រ្តីព័ត៌មាននៅស្ថានទូតអាមេរិកក្នុងទីក្រុង Dushanbe លោក Jeff Ridenour ប្រាប់សារព័ត៌មាន ASIA PLUS ថាទោះបីជាការស៊ើបអង្កេតលើឧប្បត្តិហេតុនៅតែបន្ត ក៏មានភស្តុតាងបញ្ជាក់ថា វាជាការវាយប្រហារដោយចេតនា។
វីដេអូរមួយពីកន្លែងកើតហេតុដែលជាតំបន់ជនបទសម្ងាយ ៩០ គីឡូម៉ែត្រនៅភាគអាគ្នេយ៍ នៃទីក្រុង Dushanbe ចេញផ្សាយដោយ Radio Liberty បង្ហាញថា រថយន្តពណ៌ខ្មៅដែលកំពុងបើករាងអក្សរ U ហាក់ដូចជាធ្វើការវាយអ្នកជិះកង់រួចហើយ។
យោងតាមប្រភពរបាយការណ៍បង្ហាញថា អ្នកបើកបរ និងអ្នកដំណើរចេញពីឡានហើយ ធ្វើការវាយប្រហារលើភ្ញៀវទេសចរដោយប្រើកាំភ្លើង និងកាំបិតសម្លាប់មនុស្ស០៤នាក់ និងបង្ករឲ្យមនុស្សចំនួន០៤នាក់ទៀតរងរបួស។
ក្រុមអ្នកអនុវត្តច្បាប់ Tajik ធ្វើការស៊ើបអង្កេតទ្រង់ទ្រាយធំ និងរកឃើញរថយន្ត Daewoo Leganza ដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងភូមិ Torbulok ក្បែរនោះ។ ការបាញ់ប្រហារផ្ទុះឡើងខណៈដែលជនសង្ស័យប្រឆាំងនឹងការចាប់ខ្លួន។ គេឃើញបុរសម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវគេឃាត់ខ្លួន។
