យោធារុស្សីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ក្រុមសកម្មប្រយុទ្ធនៅជិតមូលដ្ឋានទ័ពអាកាស Hmeymim ប្រទេសស៊ីរី

0

ប្រភពព័ត៌មាន TASSផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨

យន្តហោះគ្មានមនុស្សបើកមួយបញ្ជាដោយក្រុមសកម្មប្រយុទ្ធមកពីតំបន់គ្មានជម្លោះខេត្ត Idlib ត្រូវយោធារុស្សីបាញ់ទម្លាក់នៅជិតមូលដ្ឋានទ័ពអាកាស Hmeymim  នេះបើយោងតាមលោក Alexei Tsygankov មេបញ្ជាការ​មជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សារភាគីក្រុមប្រឆាំងនៅស៊ីរីមានប្រសាសន៍កាលថ្ងៃចន្ទ។

ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធខុសច្បាប់នៅបន្តការប្រើយន្តហោះគ្មានមនុស្សបើកចេញពីខេត្ត Idlib ឆ្ពោះទៅកាន់ទ័ពអាកាសរុស្សី Hmeymim ។ នៅព្រលប់ថ្ងៃទី២៩ ខែកក្កដា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសប្រទះឃើញយន្តហោះគ្មានមនុស្សបើកធ្វើដំណើរពីដែនដីគ្រប់គ្រងដោយក្រុមប្រដាប់អាវុធខុសច្បាប់។ គោល​ដៅលើអាកាសត្រូវបាញ់ទម្លាក់នៅចម្ងាយមួយមានសុវត្ថិភាពពីដែនអាកាស។

ពុំមាននរណា​​ម្នាក់រងរបួស និងការខូចខាតសម្ភារៈអ្វីនោះទេ។ មូលដ្ឋានទ័ពអាកាស​រុស្សី Hmeymim នៅតែមានប្រតិបត្តិការជាធម្មតា។ ឧប្បត្តិហេតុជាមួយនឹង យន្តហោះគ្មាន​មនុស្សបើកនៅជិតមូលដ្ឋានទ័ពអាកាស Hmeymim កើតឡើងជាញឹកញាប់​ក្នុង​រយៈពេលថ្មីៗនេះ។ យោធារុស្សីរាយការណ៍ថា ​ពួកគេបាញ់ទម្លាក់យន្តហោះគ្មាន​មនុស្ស​បើករបស់ពួកឧទ្ទាមនៅថ្ងៃទី ២១, ២២ និង ២៧ ខែកក្កដា។

LEAVE A REPLY

Please enter your comment!
Please enter your name here