
ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨
យ៉ាងហោចណាស់មានមនុស្ស១៥នាក់ត្រូវសម្លាប់នៅថ្ងៃអង្គារក្នុងទីក្រុង Jalalabad ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានដោយខ្មាន់កាំភ្លើងវាយប្រហារអគាររដ្ឋាភិបាលមួយបណ្តាលឲ្យមានការឆាបឆេះមនុស្សរាប់សិបនាក់ ហើយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតខ្លួនឯងនៅច្រកទ្វារចូល។
ការវាយប្រហារនេះបង្ហាញពីស្ថានភាពបញ្ហាសន្តិសុខធ្ងន់ធ្ងររបស់ប្រទេសបន្ទាប់ពីសង្គ្រាមរយៈពេល១៧ឆ្នាំ។ ពួករដ្ឋអ៊ីស្លាមបង្កើនការវាយប្រហារលើគោលដៅជនស៊ីវិលកាន់តែខ្លាំងទោះបីជាមានការសម្ពាធលើកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិច និងពួកតាលីបង់ក៏ដោយ។
ពុំមានការអះអាងទទួលខុសត្រូវភ្លាមៗ ទោះបីពួកតាលីបង់ចេញសេចក្តីថ្លែងការណ៍បដិសេធមិនបានពាក់ព័ន្ធក្នុងការវាយប្រហារនេះក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Attaullah Khogyani និយាយថារយៈពេលជាច្រើនម៉ោងក្រោយពីការបាញ់កាំភ្លើងនិងការផ្ទុះគ្រាប់បែក ឧបទ្ទវហេតុនេះបញ្ចប់ដោយខ្មាន់កាំភ្លើង២នាក់ត្រូវសម្លាប់ ហើយអគារភាគច្រើនត្រូវគេបំផ្លាញ។ លោកនិយាយថាយ៉ាងហោចណាស់មានមនុស្ស១៥នាក់ស្លាប់ និង១៥នាក់រងរបួស ហើយនឹងមានចំនួនអ្នកស្លាប់អាចកើនឡើងនៅពេលដែលមានអ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ។
សាក្សីម្នាក់ដែលហៅ Obaidullah និយាយថា ការវាយប្រហារនេះផ្តើមនៅពេលរថយន្តពណ៌ខ្មៅមួយ ដែលមានអ្នកជិះចំនួន៣នាក់បើកសំដៅទៅច្រកចូលអគារមួយហើយខ្មាន់កាំភ្លើងធ្វើការបាញ់ប្រហារភ្លាម។
