ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨
ក្រុមសកម្មប្រយុទ្ធ Houthi និយាយនៅថ្ងៃអង្គារថា ពួកគេផ្អាកការវាយប្រហារដោយឯកតោភាគីនៅសមុទ្រក្រហមរយៈពេល២សប្តាហ៍ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងបង្កើតសន្តិភាពក្រោយពីប្រទេសសោឌីអារ៉ាប៊ីផ្អាកការនាំចេញប្រេងតាមសមុទ្រក្រហមរងការវាយប្រហារលើនាវាដឹកប្រេងឆៅនៅសប្ដាហ៍មុន។
ប្រទេសយេម៉ែនជាកន្លែងដែលក្រុមចម្រុះដឹកនាំដោយអាសោឌីអារ៉ាប៊ីប្រយុទ្ធជាមួយក្រុម Houthi របស់អ៊ីរ៉ង់ក្នុងសង្គ្រាមមានអាយុ០៣ឆ្នាំ ហើយជាផ្លូវពាណិជ្ជកម្មសំខាន់បំផុតមួយពិភពលោកសម្រាប់នាវាដឹកប្រេង Bab al-Mandeb strait ។
ប្រធានកំពូលគណៈកម្មាធិការបដិវត្តន៍ក្រុម Houthi លោក Mohammed Ali al-Houthi និយាយថា ការផ្អាកជាឯកតោភាគីក្នុងប្រតិបត្តិការយោធាជើងទឹកនឹងមានរយៈពេលកំណត់ហើយអាចនឹងពន្យា ប្រសិនបើសកម្មភាពនេះត្រូវមេដឹកនាំក្រុមចម្រុះធ្វើការឆ្លើយតប។
សេចក្តីថ្លែងការណ៍មួយពីក្រសួងការពារជាតិកាន់កាប់ដោយក្រុម Houthi និយាយថា ការបញ្ឈប់ប្រតិបត្តិការកងនាវាចរអស់រយៈពេល២សប្តាហ៍ដោយចាប់ផ្តើមពីពាក់កណ្ដាលយប់នៅថ្ងៃទី០១ ខែសីហា។ ការចេញផ្សាយដោយភ្នាក់ងារព័ត៌មានរដ្ឋ SABA ថា «យើងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមណាមួយដើម្បីបញ្ឈប់ការបង្ហូរឈាម និងអំពើរហឹង្សាប្រឆាំងនៅប្រទេសយេម៉ែន។