ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨
អតីតទាហានអង់គ្លេសម្នាក់រងការចោទប្រកាន់ពីបទចូលរួមការហ្វឹកហាត់ជាមួយកងជីវពល ក្រុមរដ្ឋអ៊ីស្លាម បណ្តាលលោករងការប្តឹងពីបទភេរវកម្ម ហើយត្រូវតុលាការលើកលែងការចោទប្រកាន់វិញ។
លោក James Matthews អាយុ៤៣ឆ្នាំ មកពីតំបន់ Dalston ភាគខាងកើតទីក្រុងឡុងដ៍បានស្នើតុលាការមិនមានពិរុទ្ធភាពចំពោះការទទួលហ្វឹកហ្វឺននៅអ៊ីរ៉ាក់ និងស៊ីរីកាលពីមុនខែកុម្ភៈ ឆ្នាំ២០១៦នោះទេ។ លោកត្រូវប្រឈមមុខនឹងការកាត់ក្តីនៅតុលាការ Old Bailey នៅចុងឆ្នាំនេះ។ ប៉ុន្តែព្រះរាជអាជ្ញាមិនមានការរំពឹងថានឹងផ្តន្ទាទោសហើយក៏មិនមានភស្តុតាងនោះទេ។
លោក Joel Bennathan QC ថ្លែងថាលោក Matthews សប្បាយចិត្តចំពោះការសម្រេចចិត្តនេះ ក៏ប៉ុន្តែលោកមានសិទ្ធិក្នុងការពន្យល់ពេញលេញ និងត្រឹមត្រូវអំពីអ្វីកើតឡើងនៅទីនោះ។ លោកនិយាយថា “យើងតែងតែនិយាយថា ការសម្រេចចិត្តកាត់ទោស លោក Matthews សម្រាប់ការប្រយុទ្ធជាមួយកងកម្លាំងឃឺដ YPG ប្រឆាំងនឹងក្រុម ISIS គឺជារឿងអយុត្តិធម៌ និងមិនសមហេតុផលផងដែរ” ។
លោក Matthews តែងតែបើកចំហអំពីអ្វីដែលគាត់ធ្វើ ហើយធ្វើឱ្យមានការភ្ញាក់ផ្អើលការិយាល័យរដ្ឋអាជ្ញាចំណាយពេលពីរឆ្នាំ ដើម្បីបន្តនីតីវិធីកាត់ទោសលោក បន្ទាប់មករយៈពេល៧ខែចុងក្រោយ ពួកគេបានដឹងភ្លាមថា មិនមានភស្តុតាងគ្រប់គ្រាន់នោះទេ។
គេជឿថា ច្បាប់ភេរវកម្មលើកទីមួយនេះ គេបានដាក់ពង្រាយ គឺដើម្បីស្វែងរកការផ្តន្ទាទោសអ្នកដែលកំពុងជួយក្រុមមួយ ស្ថិតក្នុងការជួយដោយរដ្ឋាភិបាលអង់គ្លេសផងដែរ។