ការវាយប្រហារអត្តឃាតលើមេដឹកនាំគណបក្ស Islah នៅប្រទេសយេម៉ែនរងរបួសមនុស្ស៣នាក់

0

ប្រភពព័ត៌មានពី Abawaba ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨

យ៉ាងហោចណាស់មានមនុស្សចំនួន០៣នាក់ រួមទាំងឥស្សរជនគណបក្ស​ Islah​ នៅប្រទេសយេម៉ែនរងរបួសពីការប៉ុនប៉ងធ្វើឃាតក្នុងទីក្រុង Aden នៅថ្ងៃអង្គារ។  លោក Arif Ahmed Ali ជាមេដឹកនាំម្នាក់របស់ក្រុមអ៊ីស្លាមជាសម្ព័ន្ធមូស្លីម ស្ថិតក្នុងឡានជាមួយកូនប្រុសរបស់លោកនៅពេលមានការផ្ទុះលើផ្លូវធំមួយក្នុងស្រុក Mualla ។ ពុំទាន់មានក្រុមណាមួយអះអាងទទួល​ខុសត្រូវលើការវាយប្រហារនេះទេ។

នៅសប្ដាហ៍មុន មានមនុស្ស២នាក់ត្រូវសម្លាប់ និងមនុស្សចំនួន០៦នាក់រងរបួសក្នុងការវាយប្រហារអត្តឃាតមួយនៅទីក្រុង Aden ដែលគេប្រកាសជារដ្ឋធានីបណ្តោះអាសន្នរបស់ប្រទេសយេម៉ែន ក្រោយពីក្រុមឧទ្ទាម Houthi លុកលុយរដ្ឋធានី និងទីក្រុងធំៗផ្សេងទៀត។

ប្រភពសន្តិសុខមួយប្រាប់ភ្នាក់ងារ AFP ថា​អ្នកវាយប្រហារបំផ្ទុះ​ខ្លួនឯងខណៈពួកគេកំពុងជិះម៉ូតូក្បែររថយន្តដឹកមេបញ្ជាការកងវរសេនាតូចដែលគាំទ្រដោយសហភាពអារ៉ាប់។ ការបំផ្ទុះនេះសម្លាប់ស្ត្រីម្នាក់ដើរឆ្លងកាត់ និងអ្នកបើកបរឱ្យមេបញ្ជាការសន្តិសុខស្មោះត្រង់នឹងរដ្ឋាភិបាលយេម៉ែនដែលស្ថិតក្នុងចំណោមអ្នកដំណើររងរបួស០៤នាក់។ ក្រៅពីនេះ មានជនស៊ីវិល២នាក់ផ្សេងទៀតរងរបួស។

ទីក្រុង Aden រង្គោះរង្គើពីការវាយប្រហារអត្តឃាត ការបំផ្ទុះគ្រាប់បែក​ និងការប៉ុនប៉ងធ្វើឃាត ដោយផ្តោតសំខាន់ លើកងកម្លាំងសន្តិសុខគាំទ្ររដ្ឋាភិបាល និងសមាជិកកងកំលាំងអារ៉ាប់​ដែលធ្វើការជាមួយកម្លាំងចម្រុះដឹកនាំដោយអារ៉ាប់បីសាអូឌីត។

LEAVE A REPLY

Please enter your comment!
Please enter your name here