ចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម១៣នាក់នៅក្នុងប្រតិបត្តិការភាគខាងលិចរដ្ឋធានីម៉ូស៊ុល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣១ ខែក្កដា ឆ្នាំ២០១៨

មេប៉ូលិសខេត្ត Nineveh និយាយកាលពីថ្ងៃអង្គារនេះថាបានចាប់ខ្លួនក្រុមតូចៗរដ្ឋអ៊ីស្លាមមួយក្រុមនៅក្នុងប្រតិបត្តិការសន្តិសុខទ្រង់ទ្រាយធំមួយស្ថិតនៅភាគខាងលិចរដ្ឋធានីម៉ូស៊ុល។ ថ្លែងប្រាប់សារព័ត៌មាន BasNews លោកឧត្តមសេនីយ៍ Hamada Names al-Jabouri និយាយថាថ្ងៃនេះកងកម្លាំងសន្តិសុខក្នុងតំបន់ឡោមព័ទ្ធភាគខាងលិចភូមិ Ahlila ដែរស្ថិតនៅក្នុងរដ្ឋធានីម៉ូស៊ុលបន្ទាប់ពីទទួលព័ត៌មានសង្ងាត់ថាមានវត្តមានក្រុមតូចៗរដ្ឋអ៊ីស្លាមស្ថិតនៅទីនោះ។

យោងតាមលោក Jabouri ក្រុមទាហានដែលឃាត់ខ្លួនសមាជិកអ៊ីស្លាម១៣នាក់​ និងរឹបអូសអាវុធមួយចំនួន។ សមាជិកទាំងនោះត្រូវនាំទៅកាន់ទីបញ្ជា​ការស្នាក់ការកណ្តាល​ខេត្ត Nineveh ដើម្បីធ្វើការស៊ើបអង្កេតមុនពេលទទួលការជំនុំជម្រះនៅចំពោះមុខប្រព័ន្ធតុលាការអ៊ីរ៉ាក់។

គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមយូរៗម្តងនៅតែបន្តធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលធ្លាប់ធ្វើកាលពីមុនឆ្នាំ២០១៤។

កាលពីសប្តាហ៍មុនមជ្ឈមណ្ឌលសន្តិសុខអ៊ីរ៉ាក់និយាយថាកងទ័ពចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាមចំនួន១៨នាក់ខណៈព្យាយាមរត់គេចចេញពីតំបន់ភាគខាងកើតឆ្ពោះទៅកាន់ភាគខាងលិចរដ្ឋធានីម៉ូស៊ុល។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរដ្ឋាភិបាលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះចាប់ផ្តើមកាលពីខែតុលាឆ្នាំ ២០១៦។

LEAVE A REPLY

Please enter your comment!
Please enter your name here