ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨
អ្នកនាំពាក្យក្រសួងការពារជាតិនិយាយនៅថ្ងៃពុធថា ខ្មាន់កាំភ្លើងវាយប្រហារក្បួនដឹកជញ្ជូនសម្ភារៈបោះឆ្នោតនៅកណ្តាលក្រុងប្រទេសម៉ាលី ដោយបាញ់សម្លាប់ទាហានចំនួន០៤នាក់ ខ្មាន់កាំភ្លើងចំនួន០៨នាក់ត្រូវគេសម្លាប់។ អ្នកនាំពាក្យបន្តថា ការវាយប្រហារកើតមានឡើងនៅល្ងាចថ្ងៃអង្គារលើដងផ្លូវរវាង Nampala និង Coura ក្នុងតំបន់ភាគខាងត្បូងនៃតំបន់ Segou ។
ប្រភពព័ត៌មានលម្អិតបន្ថែមទៀតថា ការវាយប្រហារកំណត់គោលដៅលើសន្លឹកឆ្នោត ឬអត់នោះទេ។ ក្បួននេះ ដឹកជញ្ជូនយុវជន និងសម្ភារបោះឆ្នោត។ អ្នកនាំពាក្យរូបនេះនិយាយតាមទូរស័ព្ទថា មានមនុស្សចំនួន១២នាក់ត្រូវសម្លាប់ក្នុងនោះមានទាហានសរុបចំនួន០៤នាក់ និងភេរវជនចំនួន០៨នាក់។
ការបោះឆ្នោតប្រធានាធិបតីម៉ាលីជាលើកទី២ ធ្វើឡើងចាប់តាំងពីពួកឧទ្ទាម Tuareg និងពួកសម្ព័ន្ធមិត្តអ៊ីស្លាមកាន់កាប់តំបន់ភាគខាងជើងនៅឆ្នាំ២០១២។ កត្តានេះជំរុញឱ្យកងកម្លាំងបារាំងចេញធ្វើអន្តរាគមន៍នៅឆ្នាំបន្ទាប់ដើម្បីបណ្តេញពួកគេត្រឡប់ទៅវិញ ប៉ុន្តែកម្លាំងបារាំងរងការវាយប្រហារពីក្រុមដែលគេសង្ស័យជាសកម្មប្រយុទ្ធអ៊ីស្លាម និងកងជីវពលជនជាតិភាគតិច។
អ្នកវាយប្រហារប្រដាប់ដោយអាវុធទទួលជោគជ័យក្នុងការបញ្ឈប់ការិយាល័យបោះឆ្នោតចំនួន ៦៤៤ នៅថ្ងៃអាទិត្យតំណាងឱ្យប្រហែល៣ភាគរយនៃចំនួនសរុប។ ការិយាល័យទី០៥ នៃការិយាល័យបោះឆ្នោតរងការរំខានមួយចំនួន។
