ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨
ក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមច្រើនជាង១៥០ក់ចុះចាញ់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននៅភាគពាយព្យខេត្ត Jawzjan ក្រោយពីក្រុមតាលីបង់កម្ចាត់ពួកគេ នេះបើយោងតាមប្រភពព័ត៌មានពីក្រុមតាលីបង់ និងមន្រ្តីរដ្ឋាភិបាលនិយាយនៅថ្ងៃពុធ។
ការបរាជ័យធំមួយសម្រាប់ក្រុមដែលបង្ហាញខ្លួនជាលើកដំបូងនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាននៅរយៈពេល៤ឆ្នាំមុន ហើយពួកគេឈរជើង នៅភាគខាងត្បូងតំបន់ Jawzjan ជាកន្លែងដែលពួកគេប្រយុទ្ធដើម្បីគ្រប់គ្រងផ្លូវរត់ពន្ធចូលក្នុងប្រទេស Turkmenistan។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid និយាយក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រើពាក្យអារ៉ាប់សម្រាប់ក្រុមនេះថា បាតុភូតអាក្រក់របស់ក្រុម Daesh ត្រូវកម្ចាត់ទាំងស្រុង ហើយមនុស្សជាច្រើនត្រូវគេដោះលែងពីការធ្វើទារុណកម្មនៅខេត្ត Jawzjan ក្នុងប្រទេសអាហ្គានីស្ថាន ។
ពួកតាលីបង់ចាប់ផ្តើមការវាយលុកជាច្រើនសប្ដាហ៍មកហើយក្នុងទីក្រុង Jawzjan ប្រឆាំងនឹងក្រុមឧទ្ទាមដែលជាក្រុមដើរតួធ្វើជារដ្ឋាភិបាលមានប្រទេសលោកខាងលិចគាំទ្រក្នុងទីក្រុងកាប៊ុល និងជាក្រុមធ្លាប់បង្កើតកេរ្តិ៍ឈ្មោះអាក្រក់ដោយអំពើឃោរឃៅរបស់ពួកគេ។
