ក្រុមភេរវកររៀបគំរោងការវាយប្រហារលើកីឡដ្ឋាន Camp Nou ទីក្រុងបាសេឡូណា

0

ប្រភពព័ត៌មានពី ​RT ចេញផ្សាយថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨

ក្រុមភេរវករដែលធ្លាប់ធ្វើការវាយប្រហារនៅក្នុងទីក្រុងបាសេឡូណា និងតំបន់ក្បែរនោះកាលពីខែសីហាឆ្នាំមុនបានរៀបគំរោងការវាយប្រហារទៅលើកីឡដ្ឋាន Camp Nou ដ៏ល្បីល្បាញរបស់ទីក្រុងម្តងទៀត។

មានមនុស្សចំនួន១៦នាក់ស្លាប់នៅក្នុងការវាយប្រហារ២លើកនៅក្នុងខែសីហា ឆ្នាំ២០១៧ ដែលជាលើកទី១ក្រុម ភេវករបើកឡានដឹកទំនិញបុកលើអ្នកថ្មើរជើងនៅតាមផ្លូវ Las Ramblas។ លើកទី២មានមនុស្សម្នាក់ទៀតត្រូវចាក់សម្លាប់នៅទីក្រុង Cambrils ចម្ងាយ១២០គីឡូម៉ែត្រនៅភាគខាងត្បូង។

បណ្តាញក្រុមជីហាដចំនួន១២នាក់ដែលគេជឿថាធ្វើការវាយប្រហារដោយសមាជិក៨នាក់ត្រូវសម្លាប់ដោយប៉ូលិស និង៤នាក់ផ្សេងទៀតត្រូវចាប់ខ្លួន។ មានសេចក្ដីរាយការណ៍ថានៅក្រុមនេះមានគំរោងការវាយប្រហារធំជាងនេះដែលអាចរួមបញ្ចូលទាំងវិហារកាតូលិក Sagrada Familia ដ៏ល្បីទីក្រុងបាសេឡូណា ។

ប៉ុន្តែបើយោងតាមកាសែតក្នុងស្រុក El Periodico ក្រុមនេះក៏មានបំណងវាយប្រហារកីឡដ្ឋាន Camp Nou របស់ក្លឹបបាសេឡូណា ប្រកួតជាមួយក្លឹបរៀម៉ាឌ្រីត នៅថ្ងៃទី២០ ខែសីហា។ ប៉ូលិសស៊ើបអង្កេតរកឃើញតាមទូរស័ព្ទដៃលោក Mohammed Hichamy ជាសមាជិកបណ្តាញក្រុមភេរវជនកំពុងស្វែងរករូបភាពកីឡដ្ឋានតាមប្រព័ន្ធអ៊ីនធឺណិត។

LEAVE A REPLY

Please enter your comment!
Please enter your name here