ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨
ក្រុមរដ្ឋអ៊ីស្លាមប្រកាសកាលពីថ្ងៃពុធ បានបំផ្លាញយន្តហោះចម្បាំង២គ្រឿងដែលជាកម្មសិទ្ធិរបស់ស៊ីរីនៅក្នុងការវាយប្រហារមួយទៅលើមូលដ្ឋានទ័ពអាកាសKhalhkalah ស្ថិតនៅភាគខាងជើងតំបន់ជនបទ As-Suwayda។
ទីភ្នាក់ងារសារព័ត៌មាន Amaq របស់ក្រុម ISIS រាយការណ៍ថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបំផ្លាញយន្តហោះចម្បាំង២គ្រឿង និងយន្តហោះគ្មានមនុស្សបើក៦គ្រឿងនៅក្នុងមូលដ្ឋានទ័ពអាកាស KhalKhalah ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។
រដ្ឋាភិបាលស៊ីរីមិនបានធ្វើការអត្ថាធិប្បាយអំពីការវាយប្រហាររបស់ក្រុម ISIS ទេខណៈប្រព័ន្ធឃោសនាគាំទ្ររបបនេះបាននិយាយថាការវាយប្រហារនេះគឺជាការប៉ុនប៉ងលួចចូលទៅក្នុងមូលដ្ឋានទ័ពអាកាស ប៉ុន្តែត្រូវបានបង្ក្រាបដោយកងកម្លាំងសន្តិសុខ។
