ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨
អ្នកនាំពាក្យក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីតចោទប្រកាន់កងជីវពល Houthi ថានៅពីក្រោយការវាយប្រហារសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងរងរបួសនៅកំពង់ផែ Hodeidah។ នៅថ្ងៃព្រហស្បតិ៍ក្នុងប្រទេសយេម៉ែន ប្រភពបន្ថែមថាកម្លាំងចម្រុះមិនធ្វើប្រតិបត្តិការណាមួយក្នុងទីក្រុងកំពង់ផែនោះទេ។
ភ្នាក់ងារជំនួយវេជ្ជសាស្ត្រនិយាយថា ការវាយប្រហារតាមអាកាសធ្វើឡើងដោយកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីតលើកំពង់ផែនេសាទត្រីនៅ Hodeidah សម្លាប់មនុស្ស២៦នាក់ និងរងរបួស៥០នាក់ទៀត។
វរសេនីយ៍ឯក Turki al -Malki ប្រាប់ទូរទស្សន៍ Al Arabiya ថាកម្លាំងចម្រុះអនុវត្តវិធីសាស្រ្តដ៏តឹងរឹង និងតម្លាភាពដោយផ្អែកលើច្បាប់អន្ដរជាតិ។ លោកនឹងនៅតែបន្តការចោទប្រកាន់ ប្រសិនបើមានការទទួលខុសត្រូវណាមួយលោកនឹងរក្សាវាឱ្យមានតម្លាភាព។ លោកបន្តថាកម្លាំងចម្រុះមិនអនុវត្តប្រតិបត្តិការណាមួយនៅកំពង់ផែ Hodeidah ហើយកងជីវពល Houthi ជាអ្នកនៅពីក្រោយការសម្លាប់ជនស៊ីវិល។
ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងសម្ព័ន្ធមិត្តមូស្លីមនិកាយស៊ុននីប្រយុទ្ធគ្នានៅយេម៉ែន ជាមួយការគាំទ្រប្រទេសលោកខាងលិចអស់រយៈពេលច្រើនជាង៣ឆ្នាំ ក្នុងការប្រឆាំងនឹងក្រុម Houthis ដែលមានប្រទេសអ៊ីរ៉ង់គាំទ្រ។
ក្រុម Houthis គ្រប់គ្រងតំបន់ភាគច្រើននៅខាងជើងប្រទេសយេម៉ែនរួមទាំងរដ្ឋធានី Sanaa ហើយពួកគេថែមទាំងធ្វើឲ្យរដ្ឋាភិបាលរបស់ខ្លួនដែលមានរទេសអារ៉ាប់ប៊ីសាអូឌីតជាអ្នកគាំទ្រត្រូវនិរទេសខ្លួននៅឆ្នាំ ២០១៤។