ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨
លោក Sergei Rudskoi អគ្គសេនាធិការចម្រុះរុស្ស៊ីមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ក្រោយពីមានប្រតិបត្តិការតាមអាកាសរុស្ស៊ីទទួលបានការគ្រប់គ្រងលើព្រំដែនរវាងប្រទេសស៊ីរី-Jordan ។ គេបង្កើតលក្ខខណ្ឌនានាដើម្បីបន្តសកម្មភាពកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលដាក់ពង្រាយនៅតំបន់ផ្តាច់កម្លាំងស៊ីរី និងអ៊ីស្រាអែលតាមតំបន់ Golan Heights ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិឆ្នាំ១៩៧៤ ។
លោកអគ្គលេខាធិការរំឭកថា ការងាររបស់អ្នកសង្កេតការណ៍អន្តរជាតិក្នុងតំបន់នោះត្រូវផ្អាកនៅឆ្នាំ២០១២ ដោយសារតែហេតុផលបញ្ហាសន្តិសុខ។ សព្វថ្ងៃនេះ កងរក្សាសន្តិភាពអង្គការសហប្រជាជាតិអមដំណើរដោយកងទ័ពរុស្ស៊ីចេញល្បាតតំបន់នេះជាលើកដំបូងក្នុងរយៈពេល០៦ឆ្នាំចុងក្រោយនេះ។ ដើម្បីការពារហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើង ប៉ុស្តិ៍ឃ្លាំមើលចំនួន០៨របស់កងទ័ពរុស្ស៊ីត្រូវដាក់ពង្រាយនៅតាមបណ្តោយខ្សែបន្ទាត់ Bravo បញ្រ្ចាស់នឹងប៉ុស្តិ៍អង្គការសហប្រជាជាតិ។ លោក Rudskoi សង្កត់ធ្ងន់ថា នៅពេលដែលស្ថានការណ៍មានស្ថិរភាព ការបោះបង្គោលនឹងប្រគល់ទៅឱ្យកងទ័ពរដ្ឋាភិបាលស៊ីរី ។
លោក Sergei Rudskoi បន្ថែមថាការចុះចាញ់របស់ពួកសកម្មប្រយុទ្ធ សមាជិកក្រុមប្រដាប់អាវុធខុសច្បាប់ដែលមានសកម្មភាព នៅភាគខាងត្បូងក្នុងប្រទេសស៊ីរីប្រគល់អាវុធខុសច្បាប់ច្រើនរួមមាន រថក្រោះ៣៩គ្រឿង រថក្រោះទ័ពជើងទឹក និងរថពាសដែកយោធា២៨គ្រឿង កាំភ្លើងធំ Shilka បាញ់គ្រាប់ស្វ័យប្រវត្តិមានគ្រាប់ចំនួនដប់គ្រាប់ កាំភ្លើងប្រឆាំងយន្តហោះចំនួន៣៥ កាំភ្លើងត្បាល់មានគ្រាប់ចំនួន៦០ គ្រាប់ និងប្រព័ន្ធបាញ់ម៊ីស៊ីល antitank ចំនួន២៣គ្រឿង។
