ទាហានណាតូ៣នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារអត្តឃាតរបស់ពួកតាលីបង់លើក្បួនរថយន្តនៅប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨

ទាហានណាតូ៣នាក់ដែលបំពេញបេសកកម្មគាំទ្រការដោះស្រាយសន្តិសុខត្រូវសម្លាប់បន្ទាប់ពីបំផ្ទុះគ្រាប់បែកអត្តឃាតពេលទាហានបរទេសលល្បាតនៅភាគខាងកើតអាហ្វហ្គានីស្ថាន ក្នុងនោះមានទាហានអាមេរិកម្នាក់ និងទាហានអាហ្វហ្គានីស្ថានជាច្រើនក៏រងរបួសផងដែរ។

ការវាយប្រហារនេះកើតឡើងនៅវេលាម៉ោងប្រហែល៦ព្រឹក ខណៈដែលក្បួនរថយន្តកំពុងបើកក្នុងតំបន់ Khawa Zai នៃខេត្ត Parwan អ្នកនាំពាក្យអភិបាលខេត្តលោក Wahida Shahkar ប្រាប់ភ្នាក់ងារព័ត៌មាន Tolo News។

សេចក្តីថ្លែងការណ៍មួយពីកងទ័ពឆែកបញ្ជាក់ថាការស្លាប់នេះគឺជាទាហានឆែកដែលក្រុមគ្រួសារនៃជនរងគ្រោះត្រូវជូនដំណឹង។ រដ្ឋមន្ត្រីការពារជាតិ Lubomir Metnar បានសម្តែងមរណៈទុក្ខទៅជនរងគ្រោះ។ ទីក្រុង Prague អនុម័តផែនការដាក់ពង្រាយទាហានចំនួន៣៩០នាក់នៅប្រទេសអាហ្វហ្គានីស្ថានរហូតដល់ឆ្នាំ២០២០ ដែលបច្ចុប្បន្នកើនឡើងពីចំនួន២៣០នាក់ នេះបើយោងតាមសារព័ត៌មាន Associated Press ។

មុននេះ កងទ័ពសហរដ្ឋអាមេរិកបញ្ជាក់ថា ទាហានអាហ្វហ្គានីស្ថាន២នាក់ និងទាហានអាមេរិកម្នាក់ក៏ត្រូវរងរបួសក្នុងការវាយប្រហារផងដែរ។ ក្នុងឆ្នាំ២០១៨ការវាយប្រហារបែបនេះធ្វើឱ្យចំនួនទាហានណាតូចំនួន៧នាក់ត្រូវសម្លាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here