ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៅប្រទេសស៊ីរីស្លាប់ក្នុងការបំផ្ទុះគ្រាប់បែករថយន្ត

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨

អ្នកកាសែតរដ្ឋាភិបាលស៊ីរី Al-Watan​ និយាយនៅថ្ងៃអាទិត្យថា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវកម្មវិធីអាវុធគីមីស្លាប់ដោយសារបំផ្ទុះគ្រប់បែករថយន្តរបស់គាត់។ លោក Aziz Asber ជាប្រធាន​មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តស៊ីរីនៅតំបន់ Masyaf ជិតទីក្រុង Hama ។

លោក Al-Watan និយាយក្នុងរបាយការណ៍តាមអ៊ីនធើណេតថា “លោក Asber ស្លាប់បន្ទាប់ពីមានការផ្ទុះកើតឡើងលើរថយន្តរបស់គាត់នៅក្នុងទីក្រុង Hama។ ក្រុមឧទ្ទាម Tahrir al-Sham នៅប្រទេសស៊ីរីអះអាងនៅពីក្រោយការវាយប្រហារនេះ។

ក្រុមឧទ្ទាមនោះជាក្រុមអតីតរណសិរ្ស Nusra ដែលបម្រើការជាសាខាស៊ីរីរបស់ក្រុមអាល់កៃដា។ ក្រុមឧទ្ទាមកងអនុសេនាលោក Abu Amara ចេញសេចក្តីថ្លែងការណ៍មួយនៅបណ្តាញ Telegram ថាពួកគេដាក់ឧបករណ៍ផ្ទុះដើម្បីសម្លាប់លោក Asber។ ក្រុមអ្នកឃ្លាំមើលសង្រ្គាមស៊ីរីនិយាយថា ការផ្ទុះនេះកើតឡើងនៅយប់ថ្ងៃសៅរ៍។

តំបន់ Masyaf ធ្លាប់រងការវាយប្រហារដោយ​រដ្ឋាភិបាលស៊ីរី និងប្រទេសអ៊ីស្រាអែលប្រយុទ្ធគ្នានៅខែកក្កដា និងឆ្នាំមុននៅក្នុងខែកញ្ញា។​ នៅខែមេសា​ ការវាយប្រហាគ្រាប់មីស៊ីលដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បំផ្លាញមជ្ឈមណ្ឌល ស្រាវជ្រាវវិទ្យាសាស្ត្រស៊ីរីនៅទីក្រុងដាម៉ាសដើម្បីឆ្លើយតបនឹងការវាយប្រហារសង្ស័យប្រើឧស្ម័នពុល។

រដ្ឋាភិបាលស៊ីរីគាំទ្រដោយប្រទេសរុស្ស៊ីបដិសេធថា ពួកគេមិនបានប្រើប្រាស់អាវុធគីមី។ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីរាយការណ៍ពីការស្លាប់របស់លោក Asber ។

LEAVE A REPLY

Please enter your comment!
Please enter your name here