ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨
កងទ័ពនិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យថា កងកំលាំងអេហ្ស៊ីបសម្លាប់ពួកឧទ្ទាមយ៉ាងហោចណាស់៥២នាក់ក្នុងពេលថ្មីៗនេះ ខណៈអាជ្ញាធរជម្រុញប្រតិបត្តិការដើម្បីកម្ទេចរដ្ឋអ៊ីស្លាម។ ចំនួនអ្នកស្លាប់កើនច្រើនជាង៣០០នាក់ ក្នុងការវាយប្រហាររបស់កងទ័ពអេហ្ស៊ីបគាំទ្រដោយកងកម្លាំងសន្តិសុខដទៃទៀត។ ការវាយប្រហារចាប់ផ្តើមពីខែកុម្ភៈដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីកម្ចាត់ក្រុមបះបោរនៅពីក្រោយអំពើហឹង្សាក្នុងតំបន់វាលខ្សាច់។
សេចក្តីថ្លែងការណ៍ចេញដោយក្រសួងការពារជាតិនិយាយថាកងទ័ពនិងកងកម្លាំងសន្ដិសុខបំផ្លាញរថយន្តចំនួន១៥គ្រឿងដែលផ្ទុកអាវុធ និងគ្រាប់រំសេវ ខណៈដែលក្រុមឧទ្ទាមព្យាយាម ជ្រៀតចូលទៅភាគខាងលិច និងទីតាំងចំនួន១៧កន្លែងទៀតក្នុងតំបន់យោធាភាគខាងត្បូង។
សេចក្តីថ្លែងការណ៍និយាយថា ក្នុងតំបន់ឧបទ្វីបស៊ីណាយ ពួកឃាតកដែលមានគ្រោះថ្នាក់ខ្លាំងត្រូវគេសម្លាប់ក្នុងប្រតិបត្តិការដោយកងកម្លាំងសន្តិសុខក្នុងទីក្រុង al-Arish ដែលជារដ្ឋធានីនៅខាងជើងខេត្តស៊ីណាយ។ ប្រទេសអេហ្ស៊ីបប្រើពាក្យ takfiri ដើម្បីសំដៅដល់ពួកសកម្មប្រយុទ្ធអ៊ីស្លាមដែលចោទប្រកាន់ថាជាជនមិនស្មោះត្រង់។
យោធាអេហ្ស៊ីបនិយាយថា ក្រុមសកម្មប្រយុទ្ធរាប់រយនាក់ត្រូវសម្លាប់ក្នុងប្រតិបត្តិការមានការបញ្ជាផ្ទាល់ដោយប្រធានាធិបតី Abdel Fattah al-Sisi ក្រោយពីមានការវាយប្រហារលើវិហារអ៊ីស្លាមមួយនៅខែវិច្ឆិកាសម្លាប់អ្នកគោរពបូជារាប់រយនាក់។
