ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨
ប្រទេសអ៊ីស្រាអែល និងរុស្ស៊ីឈានដល់កិច្ចព្រមព្រៀងមួយដើម្បីធានាឲ្យមានការគោរព ចំពោះបទឈប់បាញ់រវាងកងកម្លាំងស៊ីរី និងអ៊ីស្រាអែលនៅលើតំបន់ Golan Heights នេះបើយោងតាមប្រភពព័ត៌មានពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Gary Koren នៅទីក្រុងម៉ូស្គូប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃចន្ទ។
លោក Koren មានប្រសាសន៍ថា ការសម្របសំរួលរបស់ប្រទេសរុស្ស៊ីនឹងប្រាកដថា កងទ័ពស៊ីរីនឹងមិនបំពានលើបទឈប់បាញ់គ្នាដែលបង្កើតឡើងក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៧៤។
លោកបន្តថាអ្វីគ្រប់យ៉ាងកំពុងមានដំណើរការល្អសម្រាប់ពេលបច្ចុប្បន្ន។ លោកសង្ឃឹមថាដំណើរការនេះនឹងមាននៅពេលអនាគតផងដែរ។ លោក Koren និយាយថាប្រទេសរបស់លោកទទូចសុំឱ្យមានការដកហូតទាំងស្រុងនៃទាហានអ៊ីរ៉ង់ពីប្រទេសស៊ីរី។ លោកបន្ថែមថា ស្ថានភាពនឹងលក្ខណៈល្អប្រសើរនៅពេលដែលទាហានអ៊ីរ៉ង់ចុងក្រោយចាកចេញពីទឹកដីស៊ីរី ។