ប្រភពព័ត៌មានពី Albawaba ចេញផ្សាយថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨
នៅថ្ងៃអាទិត្យនេះ ប្រទេសជូដាន(Jordan) និងអ៊ីរ៉ាក់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខព្រំដែន ការប្រឆាំងភេរវកម្ម និងសមត្ថភាពចារកម្ម។ កិច្ចព្រមព្រៀងនេះត្រូវចុះហត្ថលេខានៅក្រៅកិច្ចប្រជុំមួយរវាងប្រធានអគ្គសេនាធិការចម្រុះនាយឧត្តមសេនីយ៍ Mahmoud Freihat និងរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ Irfan Hayali នេះយោងតាមសេចក្តីរាយការណ៍ទីភ្នាក់ងារព័ត៌មានជូដាន(Jordan)។
កិច្ចព្រមព្រៀងនេះមានគោលបំណងផ្លាស់ប្តូរជំនាញ និងព័ត៌មានស្តីពីកិច្ចការពារព្រំដែន ការបង្កើនសមត្ថភាពផ្នែកស៊ើបអង្កេត ការធ្វើសមយុទ្ធយោធា រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ទាំងអស់នៃអំពើរភេរវកម្ម ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍បន្ថែមលើការពង្រឹងសមត្ថភាពក្នុងតំបន់។
លោក Petra បន្ថែមថា អំឡុងពេលកិច្ចប្រជុំនេះលោក Freihat ពិភាក្សាជាមួយលោក Hayali និងគណៈប្រតិភូដែលមានទំនាក់ទំនងទ្វេភាគី និងមធ្យោបាយដើម្បីលើកកម្ពស់គ្រប់វិស័យទាំងអស់។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះចូលរួមដោយមន្រ្តីសន្តិសុខជាន់ខ្ពស់មួយចំនួន និងឯកអគ្គរដ្ឋទូត បាដាកនៅ Amman Safia Al Suhail។
