ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨
ប្រភពសន្តិសុខមួយនិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា មន្រ្តីមូលដ្ឋានម្នាក់រងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅភាគខាងលិចរដ្ឋធានីបាដាដ។ គ្រាប់បែកមួយគ្រាប់ដែលដាក់នៅលើផ្លូវម្ខាងផ្ទុះឡើងខណៈរថយន្តមួយជាសមាជិកក្រុមប្រឹក្សាក្រុងម្នាក់ធ្វើដំណើរឆ្លងកាត់តំបន់ Abu Ghraib ភាគខាងលិចរដ្ឋធានីបាដាដបានបង្កឲ្យរូបគាត់របួសធ្ងន់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថារថយន្តសង្គ្រោះប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ និងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ គួររំលឹកថាកាលពីថ្ងៃពុធកន្លងមកនេះមជ្ឈមណ្ឌលសារព័ត៌មានសន្តិសុខនិយាយថាមានការប្រឈមមុខដាក់គ្នាមួយររវាងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងបុគ្គលិកសន្តិសុខខណៈដែលសមាជិកមួយចំនួនវាយប្រហារប៉មអគិ្គសនីដែលស្ថិតនៅក្នុងតំបន់ al-Buhairat សង្កាត់ Tarmiyah ភាគខាងជើងរដ្ឋធានីបាដាដ។
ជនស៊ីវិលអ៊ីរ៉ាក់សរុប៧៩នាក់ត្រូវសម្លាប់ និង៩៩នាក់ផ្សេងទៀតរងរបួសក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែកក្កដា ឆ្នាំ២០១៨ នេះបើយោងតាមតួលេខគ្រោះថ្នាក់ដែលកត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់។
បាដាដគឺខេតត្តមួយដែលរងគ្រោះបំផុតដោយមានជនស៊ីវិល៣០នាក់ស្លាប់ និង៣៣នាក់រងរបួស បន្ទាប់មកគឺខេត្ត Kirkuk ដែលមានអ្នសស្លាប់៨នាក់ និងរបួស៣៤នាក់ និងខេត្ត Nineveh មានអ្នកស្លាប់១៣នាក់ និង ៥នាក់រងរបួស។
គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។