ជនភៀសខ្លួនស៊ីរីច្រើនជាង៦.៣០០នាក់ចាកចេញពីប្រទេសលីបង់រយៈពេលបីសប្តាហ៍

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នា២០១៨

ចំនួនជនភៀសខ្លួនស៊ីរីដែលត្រឡប់មកពីប្រទេសលីបង់វិញចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា កើនឡើងលើសពីចំនួន៦.៣០០នាក់ នេះបើយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក Samer Mkhan អ្នកនាំពាក្យគណៈកម្មាធិការសម្របសម្រួលមាតុភូមិនិវត្តន៍​ជនភៀសខ្លួនស៊ីរីនិយាយនៅ​កិច្ច​ប្រជុំរួមគ្នាមួយ​របស់មជ្ឈមណ្ឌលបញ្ចូនទទួលជនភៀសខ្លួននៅថ្ងៃព្រហស្បតិ៍។

ក្នុងរយៈពេល២៤ម៉ោងមុន មានមនុស្សចំនួន១៣៦នាក់ ចាកចេញពីប្រទេសលីបង់វិលត្រឡប់ទៅប្រទេសស៊ីរីវិញ ហើយជនភៀសខ្លួនចំនួន៦.៣៨១នាក់ ចាកចេញពីប្រទេសលីបង់ចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ រួមមានតំបន់ Zemrani, Jeydet Yabus, Al-Dabusiyah និង Al-Qusayr ខណៈដែលមនុស្ស៣១៨នាក់ ទៅមកដល់ច្រក Nasib ពីប្រទេស Jordan ។

វរសេនីយ៍ឯករូបនេះបន្ថែមថា មានមនុស្សច្រើនជាង២៧.០០០នាក់ វិលត្រឡប់ទៅកាន់ខេត្ត Homs ចាប់តាំងពីថ្ងៃទី០១ ខែមករា ហើយមនុស្សជិត២២.០០០នាក់ ត្រលប់ទៅភាគខាងកើតហ្គោតាវិញ។ លោកកត់សម្គាល់ថា​ការងារជួសជុលលំនៅដ្ឋាន​ និងកន្លែងធ្វើការសង្គមស្ថិតក្នុងដំណើរការ។ លោក Alexei Tsygankov អគ្គនាយក​មជ្ឈ​មណ្ឌលទទួលនិងសម្របសម្រួលជនភៀសខ្លួនរុស្ស៊ីនិយាយថា តំណាងរុស្ស៊ីពិភាក្សាជាមួយប្រធានគណៈកម្មាធិការសម្របសម្រួលដើម្បីបញ្ជូនជនភៀសខ្លួនស៊ីរី Hussein Makhlouf ទៅធ្វើការនៅប៉ុស្តិ៍ត្រួតពិនិត្យជាមួយប្រទេសជិតខាង និងជំនួសជនភៀសខ្លួនក្នុងប្រទេស ។

រដ្ឋាភិបាលស៊ីរី និងទីស្នាក់ការសម្របសម្រួលរដ្ឋបាលរុស្ស៊ីជឿជាក់ថា កិច្ចការសំខាន់បំផុតគឺការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរួមទាំងបរិក្ខារសង្គម។

លោក Tsygankov បន្ថែមថា សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងដំណើរការស្តារ​ឡើងវិញដែលមានល្បឿនលឿនប្រកបដោយយុត្តិធម៌ជាមួយនឹងលទ្ធផលជាក់លាក់ដែលអាចមើលឃើញនៅថ្ងៃនេះ។ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធផ្គត់ផ្គង់ទឹក បណ្តាញអគ្គីសនី គ្រឹះស្ថានពេទ្យ​និងអប់រំ ហាងនំបុ័ង និងផ្ទះកំពុងតែត្រូវគេជួសជុលឡើងវិញយ៉ាងសកម្ម ។

LEAVE A REPLY

Please enter your comment!
Please enter your name here