ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨
នៅថ្ងៃព្រហស្បតិ៍ កងទ័ពរុស្ស៊ីក្នុងប្រទេសស៊ីរីបាញ់ទម្លាក់យានអាកាសគ្មានមនុស្សបើក(UAV) ដែលហោះជិតមូលដ្ឋានទ័ពអាកាស Hmeymim រុស្ស៊ីដែលជាទីតាំងគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធ យោងតាមប្រភពព័ត៌មានពីមន្ត្រីយោធារុស្ស៊ីជាន់ខ្ពស់។
នៅថ្ងៃទី០៩ ខែសីហា ឧបករណ៍ត្រួតពិនិត្យដែនអាកាសរបស់មូលដ្ឋានទ័ពអាកាស Hmeymim រុស្ស៊ីរកឃើញយន្តហោះគ្មានមនុស្សបើក (UAV) ដែលបាញ់ចេញពីដែនដីមួយគ្រប់គ្រង ដោយក្រុមប្រដាប់អាវុធខុសច្បាប់នៅភាគខាងជើងរដ្ឋ Latakia ។
ប្រធានមជ្ឈមណ្ឌលសម្របសម្រួលភាគីប្រឆាំងនៅស៊ីរីលោកឧត្តមសេនីយ៍ Alexei Tsygankov មានប្រសាសន៍ថាគោលដៅនៅលើអាកាសត្រូវប្រព័ន្ធការពារអាកាសបាញ់ទម្លាក់ដោយនៅចម្ងាយឆ្ងាយពីមូលដ្ឋានទ័ពអាកាស។
ហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស ឬការខូចខាតអ្វីនោះទេ។ មូលដ្ឋានទ័ពអាកាស Hmeymim ដំណើរការដូចធម្មតា។ យោងតាមរបាយការណ៍មុនៗ កងទ័ពរុស្ស៊ីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកច្រើនជាង ២៥គ្រឿងនៅខែមុន នៅជិតមូលដ្ឋានទ័ពអាកាស Hmeymim ។