ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨
ក្រសួងមហាផ្ទៃនិយាយនៅថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខអេហ្ស៊ីបចាប់ខ្លួនពួកសកម្មប្រយុទ្ធដែលសង្ស័យជាប់ពាក់ព័ន្ធជាមួយការបំផ្ទុះគ្រាប់បែកក្នុងព្រះវិហារនៅខាងក្រៅទីក្រុង Cairo កាលពីថ្ងៃសៅរ៍។
សកម្មប្រយុទ្ធម្នាក់ដែលពាក់អាវអត្តឃាតបំផ្ទុះខ្លួនឯងនៅចម្ងាយ២៥០ម៉ែត្រពីព្រះវិហារគ្រិស្តសាសនា Coptic ក្នុងតំបន់ Qalyubiyah នៅភាគខាងជើងទីក្រុង Cairo។ ការបំផ្ទុះនោះពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ នេះបើយោងតាមប្រភពសាក្សី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
នេះជាវាយប្រហារចុងក្រោយដែលមានគោលដៅលើជនជាតិភាគតិចគ្រីស្ទានដ៏ធំក្នុងប្រទេសអេហ្ស៊ីបសមាជិកប្រហែល១០ភាគរយ នៃប្រជាជនសរុប៩៦លាននាក់។
ពួកសកម្មប្រយុទ្ធអ៊ីស្លាមបំផ្ទុះគ្រាប់បែក២គ្រាប់នៅ ថ្ងៃអាទិត្យ ខែមេសា ឆ្នាំ២០១៧ និងបំផ្ទុះមួយគ្រាប់ទៀតនៅព្រះវិហារ Cathedral ដ៏ធំបំផុតរបស់ទីក្រុងCairo នៅខែធ្នូ ឆ្នាំ២០១៦ សម្លាប់មនុស្ស២៨នាក់ ដោយការបាញ់ចូលក្នុងព្រះវិហារនៅខែធ្នូ សម្លាប់មនុស្ស១១នាក់។
ទីភ្នាក់ងារព័ត៌មានរដ្ឋ MENA និយាយថា ការវាយប្រហារដោយគ្រាប់បែកនៅថ្ងៃសៅរ៍ ត្រូវសន្តិសុខរារាំងអ្នកវាយប្រហារមិនឱ្យទៅជិតព្រះវិហារ។ សេចក្តីថ្លែងការណ៍ពីក្រសួងមហាផ្ទៃធ្វើការកំណត់អត្តសញ្ញាណអ្នកវាយប្រហារនេះ មានអាយុ២៩ឆ្នាំ ឈ្មោះ Omar Mohamed Ahmed Mostafa មកពីទីក្រុង Cairo ប៉ុន្តែមិនបានបញ្ជាក់មកក្រុមសកម្មប្រយុទ្ធណាមួយច្បាស់លាស់នោះទេ។