
ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨
ប្រទេសទួរគីនិយាយនៅពីថ្ងៃអាទិត្យបានបញ្ចប់ការរៀបចំបង្កើតតំបន់សុវត្ថិភាពក្នុងប្រទេសស៊ីរី សម្រាប់ជនភៀសខ្លួនដែលគេចចេញពីសង្គ្រាមស៊ីវិល។ ថ្លែងនៅទីស្នាក់ការកណ្តាលរគណបក្ស AK នៅតំបន់សមុទ្រខ្មៅក្នុងទីក្រុង Trabzon លោកប្រធានាធិបតី Tayyip Erdogan មានប្រសាសន៍ថា មនុស្សចំនួន២៥ ម៉ឺននាក់ត្រឡប់មកវិញក្នុងរំដោះរួចហើយក្នុងប្រទេសស៊ីរី។
ប្រទេសទួរគីទទួលបានជនភៀសខ្លួន២.៧លាននាក់មកពីប្រទេសស៊ីរ៉ី។ ប្រទេសទួរគីកំពុងធ្វើការវាយលុកនៅតំបន់ភាគខាងជើងអាហ្វ្រីនរបស់ស៊ីរីប្រឆាំងនឹងកងជីវពលស៊ីរី (YPG) ដែលចាត់ទុកជាអង្គការភេរកម្មមានទំនាក់ទំនងជាមួយពួកសកម្មប្រយុទ្ធឃឺដធ្វើការបះបោរលើដីនៅប្រទេសទួរគី។
យុទ្ធនាការនៅតំបន់អាហ្វ្រីនគឺជាប្រតិបត្តិការឆ្លងកាត់ព្រំដែនលើកទី២ របស់ប្រទេសទួរគីក្នុងអំឡុងពេលធ្វើសង្គ្រាមស៊ីវិល៧ឆ្នាំរបស់ប្រទេសស៊ីរី។ ប្រតិបត្តិការដំបូងមានឈ្មោះថា “Euphrates Shield” កំណត់គោលដៅលើរដ្ឋអ៊ីស្លាម និងយុទ្ធជនឃឺដនៅភាគខាងកើតតំបន់អាហ្វ្រីន ហើយប្រតិបត្តិការនោះបញ្ចប់នៅដើមឆ្នាំ២០១៧ ។
លោក Erdogan មានប្រសាសន៍ថាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងយោធាក្នុងខេត្ត Idlib ប្រទេសស៊ីរី(កន្លែងដែលប្រទេសទួរគីបង្កើតក្រុមសង្កេតការណ៍យោធារាប់សិបនាក់) ត្រូវគេពន្លឿនដើម្បីបញ្ចៀសគ្រោះមហន្តរាយនៅតំបន់ស៊ីរីផ្សេងទៀត។
រដ្ឋាភិបាលស៊ីរី និងកងកម្លាំងសម្ព័ន្ធមិត្តគាំទ្រដោយប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់ដណ្ដើមបានទីបញ្ជាការរបស់ឧទ្ទាមដទៃទៀតនៅភាគនិរតី ហើយពួកគេប្តេជ្ញាថានឹងជំរុញប្រតិបត្តិការ និងរំដោះប្រទេសស៊ីរិទាំងស្រុង។
