
ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨
ក្រុមមន្រ្តីខេត្តនិយាយថាពួកតាលីបង់វាយប្រហារលើទីតាំងយោធាក្នុងខេត្ត Baghlan នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃពុធ។ ការវាយប្រហារនេះសម្លាប់ប៉ូលិស និងទាហានអាហ្វហ្គានីស្ថានចំនួន៤៤នាក់ខណៈដែលអ្នកបះបោរបន្តដាក់សម្ពាធលើកងកម្លាំងរដ្ឋាភិបាល។
ការវាយប្រហារនេះកើតឡើងភាគកណ្តាលក្រុង Ghazni ប្រយុទ្ធគ្នារយៈពេល០៥ថ្ងៃដែលវាបញ្ជាក់ឲ្យឃើញក្រុមអ្នកបះបោរដាក់សម្ពាធយ៉ាងខ្លាំងដល់កម្លាំងសន្តិសុខក្នុងតំបន់។
ក្រសួងការពារជាតិបញ្ជាក់ពីឧប្បត្តិហេតុនៅព្រឹកថ្ងៃពុធ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ។ ក្រុមមន្ត្រីក្នុងតំបន់និយាយថាប៉ូលិសចំនួន០៩នាក់ និងទាហានចំនួន៣៥នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារចុងក្រោយ។
អ្នកនាំពាក្យពួកតាលីបង់លោក Zabiullah Mujahid និយាយថាក្រុមនេះតម្រង់គោលដៅលើមូលដ្ឋានយោធា និងចំណុចឆែកឆេចំនួន២កន្លែងក្នុងតំបន់ Baghlan ដែលសម្លាប់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានចំនួន ៧០នាក់ និងរឹបអូសរថយន្ត និងអាវុធយុទ្ធភណ្ឌ។
ក្រុមជំនួយអង្គការសហប្រជាជាតិនៅប្រទេសអាហ្វហ្កានីស្ថានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នាដោយនិយាយថា ជនស៊ីវិលរហូតដល់ចំនួន១៥០នាក់ស្លាប់ក្នុងទីក្រុង Ghazni ដែលមានមន្ទីរពេទ្យសាធារណៈផ្តាច់ការផ្គត់ផ្គង់ ទឹកនិងអគ្គិសនី។
មន្ត្រីជាន់ខ្ពស់ U.N. ក្នុងប្រទេសអាហ្វហ្គានីស្ថានលោក Tadamichi Yamamoto និយាយក្នុងសេចក្តីថ្លែងការណ៍មួយថាការឈឺចាប់បណ្តាលមកពីការប្រយុទ្ធគ្នានៅ Ghazni បង្ហាញអំពីតម្រូវការបញ្ឈប់សង្គ្រាមជាបន្ទាន់នៅប្រទេសអាហ្វហ្គានីស្ថាន។
