ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨
បុរសម្នាក់កាន់កាំបិតដោយនិយាយពាក្យថា “អាឡោះ” គំហកដាក់ប៉ូលិសម្នាក់នៅឯស្ថានីយ៍ប៉ូលិសជិតទីក្រុងបាសេឡូណាក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃចន្ទ ហើយប៉ូលិសចាត់ទុកថា សកម្មភាពនេះជាអំពើរភេរវកម្ម ហើយបុរសនោះត្រូវគេបាញ់សម្លាប់។
ប៉ូលិសនិយាយថា បុរសនោះចូលទៅកាន់ស្ថានីយ៍ Cornella តំបន់ភាគខាងជើងតំបន់ Catalonia ក្នុងរយៈពេលខ្លីមុនម៉ោង៤ល្ងាចដើម្បីស្វែងរកព័ត៌មាន។ បុរសនោះលោតទៅកាន់មន្ត្រីស្ត្រីម្នាក់ដោយកាន់កាំបិតធំ។ អ្នកវាយប្រហារគេកំណត់អត្តសញ្ញាណជាអ្នករស់នៅ Cornella ត្រូវបាញ់សម្លាប់។
មេប៉ូលិសស៊ើបអង្កេតលោក Rafel Comas ប្រាប់សន្និសីទសារព័ត៌មានថា ជនល្មើសប្រើពាក្យ “អាឡោះ” តែពាក្យផ្សេងទៀតគឺមិនអាចយល់បាន។ សំអាងលើភស្តុតាងនេះប៉ូលិសចាត់ទុកថាវាជាការវាយប្រហារភេរវកម្ម។ ឃ្លាជាភាសាអារ៉ាប់ “Allahu akbar” (ព្រះដ៏អស្ចារ្យបំផុត) ត្រូវអ្នកវាយប្រហារជីហាដប្រើជាញឹកញាប់។
ប៉ូលិសសរសេរបន្ថែមលើ Twitter ថាអ្នកវាយប្រហារចង់ស្លាប់ដោយខ្លួនឯង។ លោកComas បញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញទេថា គាត់គឺជាជនជាតិ Algeri អាយុប្រហែល២៩ឆ្នាំ ធ្លាប់រស់នៅក្នុងប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។