របាយការណ៍មួយនិយាយថា ឧបករណ៍វិទ្យុសកម្មឧស្សាហកម្ម Industrial Radiographic Tool (RDD) ដែលមានផ្ទុកនូវអ៊ីសូតូបវិទ្យុសកម្ម Iridium 192 ដែលត្រូវគេគិតថានៅមិនទាន់បានប្រើប្រាស់នោះដោយក្រុមភេរវករសម្រាប់បង្កើតគ្រាប់បែក។
ការស្វែងរកសម្រាប់ការដំណើរការនូវឧបករណ៍នេះរយៈពេល ៧៣ ថ្ងៃ និងការបញ្ជូននូវវិទ្យុសកម្ម Beta និងហ្គាម៉ា Gamma ត្រូវបានអនុវត្តន៍យ៉ាងសកម្មដោយប៉ូលិស និងក្រុមប្រឹក្សាអាជ្ញាបណ្ណថាមពលអាតូមិច Atomic Energy Licensing Board (AELB) ។
ការព្រួយបារម្ភចម្បងសម្រាប់ភាគីទាំងពីរនេះគឺថា ប្រសិនបើវាធ្លាក់ទៅដល់ដៃរបស់ភាគីដែលមិនត្រូវការដូចជាក្រុមភេរវករ ឬជនសាធារណៈដែលប្រហែលជាមើលឃើញថានេះគ្រាន់តែជាដែកមួយដែលប្រើប្រាស់អាចលក់យកប្រាក់បាននោះ។
សម្រាប់ឧបករណ៍នេះត្រូវគេប៉ាន់ស្មានថាមានតម្លៃប្រហែលជា RM75,000 នៅលើទីផ្សារ និងមានផ្ទុកនូវសារធាតុ Iridium 192 គឺជាប្រភេទអ៊ីសូតូបវិទ្យុសកម្មដែលត្រូវគេលួចធ្វើពាណិជ្ជកម្មបំផុត ហើយវាត្រូវប្រើប្រាស់នៅក្នុងផ្លូវខុសសម្រាប់ការបង្កើតជាគ្រាប់បែកជាច្រើនប្រភេទ។ វាត្រូវគេដឹងថា ឧបករណ៍ RDD ត្រូវបាត់បង់នៅថ្ងៃទី១០ ខែសីហានេះបន្ទាប់ពីវាបានផ្ទេរចេញនៅវេលាម៉ោង 2am ចេញពីទីក្រុង Seremban ទៅកាន់ទីក្រុង Shah Alam ដែលមានបុគ្គលិករបស់ក្រុមហ៊ុនពីរនាក់ដែលធ្វើការតេស្ត និងត្រួតពិនិត្យទៅលើឧស្សាហកម្មឧស្ម័ន និងប្រេងរួមមានការបង្កើតនូវថាមពល ការផលិតរថយន្ត និងការដឹកជញ្ជូនផងដែរ។
ប្រភពជាច្រើននិយាយថា ការបាត់បង់នូវឧបករណ៍ដែលដាក់នៅផ្នែកខាងក្រោយនៃរថយន្ត four-wheel drive vehicle (4WD) ត្រូវដឹងដោយបុគ្គលិកនេះបន្ទាប់ពីទៅដល់ទីក្រុង Shah Alam មួយម៉ោងក្រោយមក។ វាត្រូវគេដឹងទៀតថា បុគ្គលិកនេះធ្វើការជូនដំណឹងទៅកាន់មន្រ្តីស៊ើបអង្កេតថា ពួកគេដឹងថាបានបិទទៅលើផ្នែកខាងក្រោយនៃរថយន្ត 4WD ហើយជឿជាក់ថា ឧបករណ៍នេះប្រហែលជាជ្រុះនៅតាមផ្លូវធ្វើដំណើរជាក់ជាមិនខាន។
បុគ្គលិកនេះប្រាប់ទៅកាន់មន្រ្តីស៊ើបអង្កេតថា ពួកគេព្យាយាមស្វែងរកនូវឧបករណ៍នេះឡើងវិញនៅតាមផ្លូវធ្វើដំណើរជាច្រើនចេញពីទីក្រុងSeremban ទៅកាន់ទីក្រុង Shah Alam ប៉ុន្តែពួកគេរកមិនឃើញនោះទេ។ វាត្រូវគេដឹងថា មន្ត្រីស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្ម Criminal Investigation Department (JSJ) ធ្វើការគ្រប់គ្រងទៅលើករណីនេះហើយនៅមិនទាន់ធ្វើការរកឃើញភស្តុតាងដែលបង្ហាញថា ផ្នែកខាងក្រោយរបស់រថយន្តនេះមានចន្លោះប្រហោងដែលធ្វើអោយជ្រុះនោះទេ។
ក្រុមអ្នកស៊ើបអង្កេតរកឃើញផងដែរថា ប្រព័ន្ធចាក់សោរ (Locking System) គឺនៅមានសភាពល្អស្អាត ហើយវាមិនអាចទៅរួចនោះទេដែលវាបើកដោយខ្លួនឯងបាននោះ។ ប៉ូលិសទីស្នាក់ការប្រចាំទីក្រុង JSJ District Police Headquarters (IPD) Shah Alam មិនជឿទៅលើភស្តុតាងរបស់ពួកគេ និងធ្វើការឃុំខ្លួនពួកគេទុកសិនដោយសារតែរឿងនេះពាក់ព័ន្ធទៅនឹងហានិភ័យសុវត្ថិភាពដែលកើតឡើងមកពីការបាត់បង់នូវឧបករណ៍ត្រួតពិនិត្យនេះ។ ទោះជាយ៉ាងណាក៏ដោយ បុរសទាំងពីរនេះនាក់នេះត្រូវដោះលែងនៅថ្ងៃសុក្រនេះបន្ទាប់ពីប៉ូលិសនៅមិនទាន់អាចរកឃើញនូវភស្តុតាងចោទប្រកាន់ទៅលើពួកគេទាំងពីរនាក់នេះរួមមានលទ្ធភាពនៃការពាក់ព័ន្ធទៅនឹងអំពើភេរវកម្ម ឬសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធផងដែរ។ ការសន្និដ្ឋាននេះត្រូវធ្វើឡើងពីការស៊ើបអង្កេតរបស់ក្រុមអ្នកស៊ើបអង្កេត និងក្រុមវិភាគកោសល្យវិច័យទៅលើស្មាតហ្វូនទាំងពីររបស់ពួកគេផងដែរ។
NSTP ដឹងច្បាស់អំពីរឿងនេះ ហើយការព្រួយបារម្ភខ្លាំងរបស់ AELB គឺការបាត់បង់ជាលក្ខណៈអាថ៌កំបាំងនេះដែលថា វាមានផ្ទុកនូវសារធាតុវិទ្យុសកម្មដែលអាចនាំទៅរកការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខផងដែរ។ ពួកគេមានការព្រួយបារម្ភប្រសិនបើភាគីណាមួយបំបែកនូវសមាសភាគរបស់ RDD ដើម្បីយកដែករបស់វាធ្វើជាសំណល់អេតចាយដែលបណ្តាលអោយសារធាតុវិទ្យុសកម្មមានការរីករាលដាលដែលអាចបណ្តាលអោយមានមនុស្សស្លាប់ ឬរងរបួសផងដែរ។
ប្រភពជាច្រើនចេញពី AELB និយាយថា វាមិនមានការវិវឌ្ឍថ្មីនោះទេនៅលើការខាតបង់សម្រាប់ម្សិលមិញនោះ។ យើងជម្រុញអោយអ្នកណាម្នាក់ដែលជាម្ចាស់របស់សម្ភារៈនេះត្រូវទាក់ទងទៅកាន់ប៉ូលិស ឬ AELB ភ្លាមៗ ហើយមិនត្រូវបើកវានោះទេ។ ផលប៉ះពាល់របស់វាពិតជាធ្ងន់ធ្ងរប្រសិនបើឧបករណ៍នេះធ្លាក់ទៅដល់ដៃមនុស្សដែលមិនគួរទទួលបានវានោះ៕