ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩
ក្រុមហ៊ុននាំចេញអាវុធ Rosoboronexport បញ្ជាក់ឱ្យដឹងថា ប្រទេសតួកគីនឹងទទួលបានប្រព័ន្ធការពារ S-400 ជាលើកដំបូងនៅឆ្នាំក្រោយក្រោមកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធលើទីក្រុងអង់ការ៉ាឱ្យបោះបង់ការទិញប្រព័ន្ធការពារពីសម្ព័ន្ធមិត្តណាតូទាំង២។
អគ្គនាយកក្រុមហ៊ុនលោក Aleksandr Mikheev ប្រាប់អ្នកសារព័ត៌មាននៅពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងលើការផ្គត់ផ្គង់ប្រព័ន្ធការពារ S-400 ទៅឱ្យប្រទេសតួកគីនឹងត្រូវអនុវត្តក្នុងរយៈពេលកំណត់នៅឆ្នាំ២០១៩។
ទីក្រុងអង់ការ៉ាបង់ប្រាក់លើកដំបូងសម្រាប់ប្រព័ន្ធការពារដែនអាកាសនៅឆ្នាំមុនក្រោយទៅទីក្រុងម៉ូស្គូ និងប្រទេសតួកគីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ២.៥ពាន់លានដុល្លារលើការទិញប្រព័ន្ធ S-400 Triumph ផលិតពីប្រទេសរុស្ស៊ី ។
ទីក្រុងវ៉ាស៊ីនតោនគំរាមបញ្ឈប់ការប្រគល់យន្តហោះបំបាំងកាយ F-35 ក្នុងរយៈពេលជាច្រើនខែប្រសិនបើក្រុងអង់ការរ៉ាសម្រេចធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ី។ ការអនុម័តច្បាប់ការពារជាតិឆ្នាំ២០១៩ដោយព្រឹទ្ធសភានៅដើមខែនេះព្រមានរារាំងការផ្គត់ផ្គង់យន្តហោះរហូតទាល់តែមន្ទីរបញ្ចកោណ និងក្រសួងការបរទេសចេញរបាយការណ៍ស្តីពីវត្តមានផ្នែកយោធា និងការទូតរបស់សហរដ្ឋអាមេរិកក្នុងប្រទេសតួកគី។
