សង្រ្គាមក្នុងប្រទេសស៊ីរីនឹងអាចបញ្ចប់ ប៉ុន្តែជម្លោះមនោគមវិជ្ជានឹងនៅបន្ត

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨

សកម្មភាពយោធាក្នុងប្រទេសស៊ីរីនឹងបញ្ចប់ ប៉ុន្តែជម្លោះមនោគមវិជ្ជាប្រទេសនេះនៅបន្តទៀត នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋមន្ត្រីការបរទេសលីបង់លោក Gebran Bassil ថ្លែងក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន TASS ។

យោងតាមប្រភពដដែលបញ្ជាក់ថា ជម្លោះក្នុងប្រទេសស៊ីរីពេលបច្ចុប្បន្ននេះត្រូវចាត់ទុកថាជាចេតនាដើម្បីធ្វើឱ្យមានអស្ថិរភាពដល់ស្ថានការណ៍ក្នុងប្រទេស។ សង្គ្រាមទ្រង់ទ្រាយធំនឹងបញ្ចប់ ជាពិសេសពេលដែលសង្គ្រាមបញ្ចប់នៅខេត្ត Idlib ។ ប៉ុន្ដែនេះមិនមានន័យថាកម្ចាត់ក្រុមភេរវកម្មចេញពីប្រទេសស៊ីរីនោះទេ ក្រោមកិច្ចការពារពីបណ្តាប្រទេសមួយចំនួន និងកងកម្លាំងមួយចំនួនដែលមានភាពជ្រុលនិយម។

ចលនាភេរវកម្មនិងអ៊ីស្លាមប្រើវិធីផ្សព្វផ្សាយភាពជ្រុលនិយម និងភាពវឹកវរ។ នេះមានន័យថា ពួកគេនឹងមិនបញ្ចប់មនោគមវិជ្ជានោះទេ ខណៈដែលសង្គ្រាមកំពុងត្រូវបញ្ចប់នៅក្នុងប្រទេសស៊ីរី។

រដ្ឋមន្ត្រីការបរទេសលីបង់សង្កត់ធ្ងន់ថា ផែនការវាយប្រហារនៅស៊ីរីទទួលបរាជ័យ ដូចក្រុមភេវរករទទួលបរាជ័យក្នុងឆ្នាំ២០០៦ ក្នុងប្រទេសលីបង់ (ជម្លោះនៅភាគខាងត្បូងប្រទេសលីបង់ក្នុងឆ្នាំ២០០៦ រវាងអ៊ីស្រាអែល និងចលនាShia Hezbollah) ។ ឥឡូវនេះក្រុមភេវរករកំពុងទទួលបរាជ័យក្នុងប្រទេសស៊ីរី ហើយពួកគេនឹងបរាជ័យគ្រប់ទីកន្លែង។

សង្រ្គាមស៊ីវិលចាប់ផ្តើមក្នុងប្រទេសស៊ីរី ក្រោយភាពជ្រួលច្របូលប្រឆាំងនឹងរដ្ឋាភិបាលបញ្ឈប់ក្នុងខែមីនាឆ្នាំ២០១១។ គណបក្សប្រឆាំងទាមទារឱ្យមានកំណែទម្រង់ប្រជាធិបតេយ្យ និងការលាលែងរបស់លោកប្រធានាធិបតី Bashar al-Assad។

LEAVE A REPLY

Please enter your comment!
Please enter your name here