ប្រភពព័តមានពី RT ចេញផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កំពុងគិតឈប់ប្រើទូរស័ព្ទដៃទំនើប ដោយមានភាពភ័យខ្លាចក្រុម CIA ធ្វើការលួចស្តាប់ការសន្ទនាហើយប្រើព័ត៌មានឯកជនរបស់គាត់ដើម្បីសម្លាប់គាត់។
លោក Duterte និយាយថា “ខ្ញុំដឹងថាសហរដ្ឋអាមេរិកកំពុងតែស្តាប់សម្លេងខ្ញុំ។ លោក Duterte និយាយនៅក្នុងទីក្រុង Cebu កាលពីថ្ងៃអង្គារថា ការព្រួយបារម្ភថ្មីដែលទីក្រុងវ៉ាស៊ីនតោនអាចស្វែងរកការបរាជ័យលើគោលនយោបាយការបរទេសឯករាជ្យរបស់គាត់ និងមានឆន្ទៈចង់ទទួលការផ្គត់ផ្គង់ពីប្រទេសដទៃទៀត។
ដើម្បីចៀសវាងការលួចស្តាប់ដែលកើតមានឡើងដោយមហាអំណាចខាងក្រៅរួមមាន “ប្រទេសរុស្ស៊ី ចិន អ៊ីស្រាអ៊ែលនិងឥណ្ឌូណេស៊ី”។ មេដឹកនាំវ័យ៧៣ឆ្នាំរូបនេះកំពុងគិតចង់ត្រលប់ទៅប្រើទូរស័ព្ទដៃសាមញ្ញមួយដែលពិបាកការលួចស្តាប់។
ដោយកត់សម្គាល់ថា គាត់មិនមែនជាអ្នកដឹកនាំសម័យបច្ចេកវិទ្យាទេ គាត់បានរំលឹកពីរបៀបដែលគាត់ធ្លាប់ផ្ញើសារសម្ងាត់តាមទំនាក់ទំនងសង្គម Viber បន្ទាប់ពីគាត់ធ្លាប់ចុចច្រឡំដោយចៃដន្យ “ផ្ញើទាំងអស់”។
លោក Duterte មានការភ័យខ្លាចជាយូរមកហើយ ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងត្រូវសងសឹកនៅពេលដែលទំនាក់ទំនងទ្វេភាគីកាន់តែយ៉ាប់យ៉ឺន។ គ្រាន់តែកាលពីថ្ងៃសុក្រលោក Duterte រំលឹកម្តងទៀតថាក្រុម CIA “ចង់ឱ្យខ្ញុំស្លាប់”។
