មេដឹកនាំរដ្ឋអ៊ីស្លាមជំរុញឱ្យអ្នកគាំទ្រធ្វើការប្រយុទ្ធបន្ត

0
FILE PHOTO: A man purported to be the reclusive leader of the militant Islamic State Abu Bakr al-Baghdadi making what would have been his first public appearance, at a mosque in the centre of Iraq's second city, Mosul, according to a video recording posted on the Internet on July 5, 2014, in this still image taken from video. REUTERS/Social Media Website via Reuters TV/File Photo

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០១៨

យោងតាមរយៈការថតសំឡេងផ្សាយលើបណ្តាញសារព័ត៌មានរបស់ក្រុមភេវរករបញ្ជាក់ឱ្យដឹងថា មេដឹកនាំរដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi សុន្ទករថាលើកដំបូងអំពាវនាវឱ្យអ្នកគាំទ្របន្តប្រយុទ្ធប្រឆាំងបើទោះបីជាមានការបរាជ័យនាពេលថ្មីៗនេះក៏ដោយ។

សេចក្តីថ្លែងការណ៍រយៈពេល៥៥នាទី លោក Baghdadi ធ្វើការអបអរសាទរលើជាការវាយប្រហារថ្មីៗកន្លងនេះ​ក្នុងប្រទេស​កាណាដា និងអឺរ៉ុប។ លោកអំពាវនាវឱ្យអ្នកគាំទ្រប្រើគ្រាប់បែក  ប្រើកាំបិត ឬរថយន្តដើម្បីធ្វើការវាយប្រហារ។

លោក Baghdadi ថែមទាំងផ្តល់ការគោរពដល់ក្រុមមូស្លីមសម្រាប់ពិធីបុណ្យ​ Eid al -Adha ប្រារព្ធនៅសប្តាហ៍នេះ ដោយបង្ហាញសារនេះទើបតែត្រូវគេថតពេលថ្មីៗនេះ។ លោក Baghdadi និយាយជាភាសាអារ៉ាប់ថា សម្រាប់ Mujahideen (អ្នកចម្បាំងដ៏ពិសិដ្ឋ) ទំហំនៃជ័យជម្នះ ឬការបរាជ័យមិនមែនពឹងផ្អែកលើការកំណត់គោលដៅវាយប្រហារនៅប្រទេស ឬទីក្រុងនោះទេ គឺអាស្រ័យលើប្រើយន្តហោះចម្បាំង បាញ់មីស៊ីលឆ្លងទ្វីប និងប្រើគ្រាប់បែកដ៏ឆ្លាតវៃ ។

លោកបន្ថែមថា ពួកទាហាន Caliphate ជឿទុកចិត្តលើការសន្យារបស់ព្រះ និងជ័យជំនះរបស់ទ្រង់ដោយសារភាពលំបាកនាំមកនូវភាពធូរស្បើយ និងផ្លូវចេញ។ ភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានទេថាសំលេងដែលថតនេះគឺជាសំឡេងរបស់ Baghdadi។

ឆ្នាំមុន រដ្ឋអ៊ីស្លាមគ្រប់គ្រងតំបន់ធំៗក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ក្រោយមកសម្ព័ន្ធមិត្តអន្តរជាតិនៅក្នុងប្រទេសទាំង២បណ្តេញពួកគេដល់តំបន់វាលខ្សាច់។

LEAVE A REPLY

Please enter your comment!
Please enter your name here