យោធារុស្ស៊ីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន០៣គ្រឿងនៅខេត្តIdlib ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨

មជ្ឈមណ្ឌលបង្រួបបង្រួមភាគីប្រយុទ្ធ យន្តហោះគ្មានមនុស្សបើកចំនួន០៣គ្រឿងបើកចេញពីតំបន់គ្រប់គ្រងដោយពួក​សកម្ម​ប្រយុទ្ធ ត្រូវបាញ់បំផ្លាញនៅថ្ងៃអង្គារ ភាគខាងត្បូងខេត្ត Idlib ប្រទេសស៊ីរី។ ធ យោងតាមប្រសាសន៍របស់លោកឧត្ដមសេនីយ៍ឯក Alexei Tsygankov នៅថ្ងៃពុធ។

នៅថ្ងៃទី២១ ខែសីហា កំលាំងប្រដាប់អាវុធស៊ីរីប្រទះឃើញយន្តហោះគ្មានមនុស្សបើកចំនួនបីគ្រឿងហោះចេញពីទឹកដីដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធខុសច្បាប់ ហើយហោះទៅកាន់ទីតាំងកងទ័ពរដ្ឋាភិបាលភាគខាងត្បូងខេត្ត Idlib។

ឧត្តមសេនីយ៍រូបនេះបន្តថា យន្តហោះគ្មានអ្នកបើកទាំងនោះត្រូវបំផ្លាញដោយប្រើប្រាស់ប្រព័ន្ធការពារ ZU-23 និងអាវុធធុនតូច។ លោកបន្ថែមថាពុំមានយោធាស៊ីរីណារងរបួសទេ។ លោកអះអាងផងដែរថា ក្រុមប្រដាប់អាវុធខុសច្បាប់នៅភាគនិរតីប្រទេសស៊ីរី សុំចុះចាញ់ក្រោយពីរងការវាយប្រហារពីយុទ្ធជនទ័ពថ្មើរជើងរឹបអូសអាវុធធុនតូចចំនួន៤៨៩គ្រឿង និងគ្រាប់រំសេវ៥០០គីឡូក្រាមដែលមានច្រើនប្រភេទ និងសមត្ថភាពខុសៗគ្នា។

អ្នកតំណាងមជ្ឈមណ្ឌលបង្រួបបង្រួម និងមជ្ឈមណ្ឌលទទួលជនភៀសខ្លួនធ្វើការរៀបចំឱ្យជនភៀសខ្លួនក្នុងប្រទេសស៊ីរីវវិលត្រលប់ចូលខេត្ត Idlib តាមរយៈច្រកមនុស្សធម៌ Abu al-Duhur មានមនុស្សសរុបចំនួន៤១៦ នាក់រួមទាំងកុមារ ចំនួន២២៤នាក់ចាកចេញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

មជ្ឈមណ្ឌលបង្រួបបង្រួមបន្តបំពេញភារកិច្ចក្រោយពីមានការបញ្ចប់យុទ្ធនាការយោធាក្នុងប្រទេសស៊ីរី។ ពួកគេតែងតែធ្វើដំណើរជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងសំខាន់ៗរបស់យោធារុស្ស៊ីពេលនេះផ្តោតលើការជួយជនភៀសខ្លួនត្រឡប់ទៅផ្ទះវិញ និងធ្វើការជម្លៀសជនស៊ីវិលចេញពីតំបន់ជម្លោះ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here