បុរសម្នាក់ប្រើកាំបិតសម្លាប់ម្តាយនិងប្អូនស្រីនៅជាយទីក្រុងប៉ារីស

0
French police secure a street after a man killed two persons and injured an other in a knife attack in Trappes, near Paris, according to French authorities, France, August 23, 2018. REUTERS/Philippe Wojazer

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០១៨

លោក Gerard Collomb រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងមានប្រសាសន៍ថា បុរសម្នាក់មានបញ្ហាផ្លូវចិត្តចាក់សម្លាប់ម្តាយ និងប្អូនស្រីរបស់គាត់នៅតំបន់ Trappes ជាយទីក្រុងប៉ារីសកាលថ្ងៃព្រហស្បតិ៍ និងបង្ករឲ្យមនុស្សទី៣ងរបួសធ្ងន់ធ្ងរ។

បុរសនេះមានអាយុ៣៦ឆ្នាំ ធ្វើការវាយប្រហារតាមដងផ្លូវពេញមួយថ្ងៃមុននឹងទៅជ្រកកោនក្នុងផ្ទះមួយ។ បុរសនោះត្រូវប៉ូលិសបាញ់សម្លាប់នៅពេលដែលគាត់រត់សំដៅកាន់ប៉ូលិស ដោយបង្ហាញការគំរាមកំហែងមួយ។ លោក Collomb ប្រាប់ក្រុមអ្នកយកព័ត៌មាននៅតំបន់ Trappes ថា ករណីនេះឧក្រិដ្ឋជនមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។

ប៉ូលិសដឹងថាបុរសនេះតស៊ូបែបភេរវកម្ម ​ប៉ុន្តែគាត់ហាក់ដូចជាមនុស្សមានបញ្ហាផ្លូវចិត្តច្រើនជាងអ្នកដែលធ្វើសកម្មភាពឲ្យអង្គការភេរវកម្ម Daesh ។ បុរសនោះនិយាយដោយប្រើអក្សរកាត់ជាភាសាអារ៉ាប់សម្រាប់រដ្ឋអ៊ីស្លាម។

លោក Collomb បន្តថា ​ក្រុមព្រះរាជអាជ្ញាប្រឆាំងភេវរកម្មមិនស្ថិតក្នុងភារកិច្ចទទួលខុសត្រូវ​លើការស៊ើបអង្កេតនោះទេ ប៉ុន្តែពួកគេតាមដានយ៉ាងយកចិត្តទុកដាក់។ តំបន់ Trappes ជាកន្លែងដែលមានចំណូលទាប​ មានទីតាំងស្ថិតនៅជាយក្រុង​ភាគខាងលិចទីក្រុងប៉ារីស។

ចលនាយុវជនក្នុងតំបន់នេះប្រមាណ៣០.០០០នាក់ចាកចេញទៅប្រទេសស៊ីរី។ យោងតាមប្រភពការថតសំឡេងផ្សាយនៅលើបណ្តាញសារព័ត៌មានរបស់ក្រុមភេវរករនៅថ្ងៃពុធបង្ហាញថា មេដឹកនាំរដ្ឋអ៊ីស្លាម Abu Bakr al-Baghdadi ថ្លែងសន្ទរកថាលើកដំបូងខណៈពេលបាត់មុខជិតមួយឆ្នាំ។ ក្នុងសន្ទរកថានោះលោកអំពាវនាវឱ្យអ្នកគាំទ្របន្តប្រយុទ្ធប្រឆាំងបើទោះបីជាអ៊ីស្លាមទទួលការបរាជ័យក្នុងសមរភូមិក៏ដោយ។

French police secure a street after a man killed two persons and injured an other in a knife attack in Trappes, near Paris, according to French authorities, France, August 23, 2018. REUTERS/Philippe Wojazer

LEAVE A REPLY

Please enter your comment!
Please enter your name here