ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨
ក្រុមសកម្មជន Houthi នៅយេម៉េននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមអាកាសក្រុមចម្រុះសម្លាប់ជនស៊ីវិលចំនួន២៦នាក់ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សហភាពអារ៉ាប់រាយការណ៍ថា ការវាយប្រហារក្រុម Houthi ក្នុងតំបន់ដដែលសម្លាប់មនុស្សម្នាក់ និងរងរបួសរាប់សិបនាក់។
យោងតាមប្រភពទូរទស្សន៍ Al Massira របស់ក្រុម Houthi ផ្សាយថា មានកុមារចំនួន២២នាក់ និងស្ត្រីចំនួន ០៤នាក់ស្លាប់ក្នុងតំបន់ Ad Durayhimi ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីទីក្រុង Hodeidah នៃសមុទ្រក្រហម។
ទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប់ (WAM) ផ្សាយថាក្រុម Houthis បាញ់មីស៊ីលផ្លោងមួយបណ្តាលឱ្យក្មេងម្នាក់ស្លាប់ និង ជនស៊ីវិលរាប់សិបនាក់រងរបួសនៅ Ad Durayhimi ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសម្ព័ន្ធមិត្តមូស្លីមនិកាយស៊ុននី កំពុងប្រយុទ្ធគ្នានៅប្រទេសយេម៉េនជាមួយការគាំទ្រពីបស្ចិមប្រទេសអស់រយៈពេលជាងបីឆ្នាំមកហើយ ក្នុងការប្រឆាំងនឹងក្រុម Houthis ដែលមានប្រទេសអ៊ីរ៉ង់គាំទ្រ។
ក្រុម Houthis គ្រប់គ្រងភាគច្រើននៅតំបន់ភាគខាងជើងប្រទេសយេម៉េន រួមទាំងរដ្ឋធានី Sanaa និងធ្វើឲ្យមេដឹកនាំប្រទេសរបស់ខ្លួននិរទេសនៅឆ្នាំ២០១៤ ។