មេដឹកនាំក្រុម ISIS នៅអាហ្វហ្គានីស្ថានលោក Abu Saad Erhabi ត្រូវសម្លាប់

0

ប្រភពព័ត៌មានពី NDTV ចេញផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨

អាជ្ញាធរនិយាយនៅថ្ងៃអាទិត្យថា មេដឹកនាំក្រុម ISIS នៅអាហ្វហ្គានីស្ថាន លោក Abu Saad Erhabi ត្រូវសម្លាប់ក្នុងការវាយឆ្មក់មួយនៅតំបន់លាក់ខ្លួនក្នុងខេត្ត Nangarhar នៅយប់ថ្ងៃសៅរ៍។

ប្រធាននាយកដ្ឋានសន្តិសុខជាតិទីក្រុងកាប៊ុលចេញសេចក្តីថ្លែងការណ៍មួយថា សមាជិកឧទ្ទាមចំនួន១០នាក់ផ្សេងទៀតត្រូវសម្លាប់ក្នុងការវាយប្រហារលើដី​ និងអាកាសដែលធ្វើឡើងរួមគ្នារវាងកម្លាំងអាហ្វហ្គានីស្ថាន និងក្រុមចម្រុះ។

ចំនួនអាវុធធុនស្រាលនិងធុនធ្ងន់ជាច្រើនត្រូវបំផ្លាញក្នុងអំឡុងការវាយឆ្មក់ក្រុមឧទ្ទាម ISIS ចំនួន០២​កន្លែង ។ ភ្នាក់ងារព័ត៌មាន Amaq របស់ក្រុមជីហាដនិយមមិនធ្វើអត្ថាធិប្បាយណាមួយលើបញ្ហានេះ​ ហើយពុំមានការបញ្ចេញប្រតិកម្មឆ្លើយតបភ្លាមៗនោះរបស់ក្រុមសកម្មជនដែលដឹកនាំដោយអង្គការណាតូ​ផ្តល់ការហ្វឹកហ្វឺន​ដល់កងកម្លាំងអាហ្វហ្គានីស្ថាន ។

អភិបាលខេត្ត Nangarhar មានប្រសាសន៍ថា លោកAbu Saad Erhabi ជាមេដឹកនាំទី០៤ របស់ក្រុម ISIS នៅអាហ្វហ្កានីស្ថានដែលត្រូវសម្លាប់គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ ។ ក្រុមនេះបង្កើតទីតាំងរឹងមាំមួយនៅប្រទេសអាហ្វហ្គានីស្ថានព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។ ពួកគេក្លាយជាក្រុមភេរវកម្មមួយដែល​គ្រោះថ្នាក់បំផុត​ក្នុងប្រទេស។

ISIS Afghanistan Chief Abu Saad Erhabi Killed, Says Government

LEAVE A REPLY

Please enter your comment!
Please enter your name here