មនុស្ស៣នាក់រងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកភាគខាងត្បូងរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយនិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស៣នាក់រងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកមួយស្ថិតនៅភាគខាងត្បូងរដ្ឋធានីបាដាដ។ ថ្លែងប្រាប់គេហរទំព័រ Almaalomah និយាយថាមនុស្ស៣នាក់រងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកមួយក្នុងរថយន្ត។

ការផ្ទុះនេះកើតឡើងនៅពេលដែលរថយន្តនេះឆ្លងកាត់តំបន់ al-Doura បណ្តាលឲ្យមនុស្ស៣នាក់ដែលនៅលើរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ថាជនស៊ីវិលអ៊ីរ៉ាក់សរុប៧៩នាក់ត្រូវសម្លាប់ និង៩៩នាក់ផ្សេងទៀតរងរបួសក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែកក្កដា ឆ្នាំ២០១៨ នេះបើយោងតាមតួលេខគ្រោះថ្នាក់កត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំក្នុងប្រទេសអ៊ីរ៉ាក់។

រដ្ឋធានីបាដាដតែងតែទទួលរងគ្រោះខ្លាំងជាងគេដែលមានជនស៊ីវិល៣០នាក់ស្លាប់ ៣៣នាក់របួស បន្ទាប់គឺខេត្ត Kirkuk ដែលមានជនស៊ីវិល៨នាក់ស្លាប់៣៤នាក់រងរបួស និងខេត្តNineveh មានជនស៊ីវិល១៣នាក់ស្លាប់ និង៥នាក់របួស។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរដ្ឋាភិបាលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះកាលពីខែតុលាឆ្នាំ២០១៦។ រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here